តើ​ផ្សារ​ហ៊ុន​នៅ​តំបន់​អាសុី​មាន​អ្វី​ប្រែប្រួល​សំខាន់ៗ​នៅ​ថ្ងៃ​សុក្រ​នេះ​?​

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ បន្ទាប់ពីភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបន្ទះឈីបងើបឡើងវិញ និងការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលឆាប់ៗនេះ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ៣,៩១ភាគរយ គិតត្រឹមម៉ោង១១:១៥នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ៣,៤១ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នងើបឡើងថ្លៃ១,៦៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ២,០៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់​ប្រ​ទេសចិនបានងើបឡើងថ្លៃ១,៥៣ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,៥៦ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានងើបឡើងថ្លៃ១,៩១ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានងើបឡើងថ្លៃ៨,៣៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here