តើ​ផ្សារហ៊ុន​នៅ​តំបន់​អាសុី​មាន​អ្វី​ប្រែប្រួល​សំខាន់ៗ​នៅ​ថ្ងៃ​អង្គារ​នេះ​?​

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ក្រោយអ៊ីរ៉ង់ និងអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃចន្ទម្សិលមិញថា ពួកគេបានបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក បន្ទាប់ពីមានការអំពាវនាវពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ទោះបីជាយ៉ាងណាក្តី ទីក្រុងតេហេរ៉ង់បានព្រមានថា នឹងបន្តអរិភាព ប្រសិនបើអ៊ីស្រាអែលបន្តវាយប្រហារក្រុមហេសបូឡានៅក្នុងប្រទេសលីបង់។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ៣,១១ភាគរយ គិតត្រឹមម៉ោង៤:០៥នាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ២,១៧ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នងើបឡើងថ្លៃ១,១៤ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣៧ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់​ប្រ​ទេសចិនបានងើបឡើងថ្លៃ១,៨៧ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,២៨ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានធ្លាក់ថ្លៃចុះ០,២៤ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានងើបឡើងថ្លៃ៨,១៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here