តើ​ផ្សារ​ហ៊ុន​នៅ​តំបន់​អាសុី​មាន​អ្វី​ប្រែ​ប្រួល​សំខាន់ៗ​នៅថ្ងៃ​ចន្ទ​នេះ​?​

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកនៅថ្ងៃចន្ទនេះ ខណៈប្រទេសអ៊ីស្រាអែល​បាន​សងសឹក ដោយ​វាយប្រហារទៅ​លើ​តំបន់ភាគ​ខាងលិច និង​កណ្តាល​នៃប្រទេសអ៊ីរ៉ង់ ដែល​បង្ក​ឱ្យមាន​ក្តីបារម្ភ​ថា សង្គ្រាម​មជ្ឈិមបូព៌ា​កំពុង​តានតឹងកាន់ខ្លាំងឡើង។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះ៣,៤៧ភាគរយ គិតត្រឹមម៉ោង៥:១២នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ៣,៨៥ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នធ្លាក់ថ្លៃចុះ២,៤៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,២២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់​ប្រ​ទេសចិនបានធ្លាក់ថ្លៃចុះ២,១៤ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ១,៧ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានផ្អាកការជួញដូរ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានធ្លាក់ថ្លៃចុះ៨,២៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here