ដោយៈ ម៉ាណា
ភ្នំពេញៈ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី២៧ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យសម្រេច លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ការអនុម័តលើការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល របស់ក្រុមហ៊ុនអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងរបៀបវារៈសំខាន់ៗផ្សេងទៀត ដែលផ្តោតសំខាន់លើការធានាសុវត្ថិភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធ៕









