តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃអង្គារនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈភាពតានតឹងនៅ
មជ្ឈិមបូព៌ាកម្រើកឡើងវិញ បន្ទាប់ពីអ៊ីរ៉ង់​បាន​បើក​ការវាយប្រហារ​ដោយ​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​​​ទៅលើ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម កាលពីម្សិលមិញជាលើកដំបូងគិតចាប់តាំងពី​បទឈប់បាញ់​ជាមួយ​សហរដ្ឋអាមេរិក​បាន​ចូលជាធរមាន​នៅ​ថ្ងៃទី៨ ខែមេសា​។

ជាមួយគ្នានេះ អ៊ីរ៉ង់បានបញ្ជាយន្តហោះគ្មានមនុស្សបើកពីរគ្រឿងវាយប្រហារទៅលើកប៉ាល់មួយគ្រឿងនៅក្នុងច្រកសមុទ្រ Hormuz។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះ០,៦៣ភាគរយ គិតត្រឹមម៉ោង១២:២៥នាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Nikkei និងផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានផ្អាកការជួញដូរ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៣៧ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៤១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានផ្អាកការជួញដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here