ធនាគារជាតិនៃកម្ពុជាប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ឌវដ្តករសាស្រ្ត

ដោយៈ ចំណាន

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្ត្រ (Taxonomy) ហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រនេះ មានគោលបំណងលើកកម្ពស់តម្លាភាព និងសង្គតិភាព ក្នុងការអនុវត្តហិរញ្ញវត្ថុប្រកបដោ​យចីរភាព និងកាត់បន្ថយហានិភ័យ នៃការក្លែងបន្លំជាសកម្មភាពបៃតង (greenwashing) ក្នុងវិស័យហិរញ្ញវត្ថុ។

ក្នុងដំណាក់កាលដំបូង ការប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ ត្រូវបានផ្តោតសំខាន់លើវិស័យចំនួន៣ ដែលរួមមាន វិស័យថាមពល វិស័យដឹកជញ្ជូន និងវិស័យសំណង់។ ក្រប​ខ័ណ្ឌនេះ នឹងជួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការកំណត់ការចាត់ថ្នាក់គម្រោង ឬសកម្មភាពបៃតង ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់គម្រោងវិនិយោគបៃតងក្នុងប្រទេសកម្ពុជា ប្រកបដោយចីរភាព តម្លាភាព និងភាពជឿទុកចិត្ត។

ប្រព័ន្ធវដ្តករសាស្ត្រ ផ្តល់នូវប្រព័ន្ធចំណាត់ថ្នាក់ស្តង់ដាមួយ ដើម្បីជួយដល់ស្ថាប័នហិរញ្ញវត្ថុ វិនិយោគិន និងអ្នកចូលរួមទីផ្សារផ្សេងទៀត ក្នុងការកំណត់សកម្មភាពសេដ្ឋកិច្ច ដែលរួមចំណែកដល់ចីរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព៕

លោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)
លោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)

LEAVE A REPLY

Please enter your comment!
Please enter your name here