ដោយៈ ម៉ាណា
ភ្នំពេញៈ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សាមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំម្ចាស់ភាគហ៊ុន ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃផ្សារមូលបត្រកម្ពុជា។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី តំណាងម្ចាស់ភាគហ៊ុន នៃផ្សារមូលបត្រកម្ពុជា លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក លោកអគ្គនាយករង មន្រ្តីត្រួតពិនិត្យរដ្ឋអមផ្សារមូលបត្រកម្ពុជា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។
អង្គប្រជុំ បានពិនិត្យពិភាក្សាអំពីវឌ្ឍនភាព នៃទីផ្សារមូលបត្រកម្ពុជា ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ពីសំណាក់ម្ចាស់ភាគហ៊ុន សំដៅធានាប្រសិទ្ធភាព និង និរន្តរភាពនៃប្រតិបត្តិការអាជីវកម្ម របស់ផ្សារមូលបត្រកម្ពុជា៕








