តើស្ថានភាពរូបិយប័ណ្ណគ្រីបតូនឹងប្រែប្រួលយ៉ាងណាក្នុងពេលស្ថានភាពសង្រ្គាមនៅអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ

ដោយៈ ម៉ាណា

អន្តរជាតិៈ រូបិយប័ណ្ណគ្រីបតូ អាចនឹងធ្លាក់ចុះក្នុងរយៈពេលខ្លី នៅពេលដែលសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង ប៉ុន្តែមិនចាំបាច់រយៈពេលវែងនោះទេ។

អ្នកវិភាគបាននិយាយថា រូបបិយប័ណ្ណនេះ វាកាន់តែប្រែប្រួល មិនមែនគ្រាន់តែ “ធ្លាក់ចុះតែប៉ុណ្ណោះ” នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

1. រយៈពេលខ្លីៈ រូបិយប័ណ្ណគ្រីបតូអាចធ្លាក់ចុះ

នៅពេលដែលសង្គ្រាមអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ  ការភ័យស្លន់ស្លោនៅលើទីផ្សារ វិនិយោគិនលក់ទ្រព្យសកម្ម ដែលមានហានិភ័យ (រួមទាំងរូបិយប័ណ្ណគ្រីបតូ)។

ជាលទ្ឋផលBitcoin ថ្មីៗនេះបានធ្លាក់ចុះក្រោម $70K ហើយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលខ្លី ដោយសារភាពតានតឹងសង្គ្រាមកើនឡើង។

តម្លៃប្រេងកើនឡើង ការភ័យខ្លាចអតិផរណា បានធ្វើឲ្យវិនិយោ​គិនផ្លាស់ប្តូរទៅប្រើប្រាស់សាច់ប្រាក់ ឬទ្រព្យសកម្មដែលមានសុវត្ថិភាព។

ជាមួយគ្នានេះដែរ នៅពេលថ្លៃដើមរ៉ែកើនឡើង (ថាមពលថ្លៃ)បានដាក់សម្ពាធលើទីផ្សារគ្រីបតូ។

លើសពីនេះ ភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិកខ្លាំង អត្រាការប្រាក់ខ្ពស់ វាហុចជាអវិជ្ជមានសម្រាប់គ្រីបតូ។

  1. គ្រីបតូមិនបន្តធ្លាក់ចុះទេ

នៅក្នុងប្រវត្តិសាស្ត្រនៅក្នុងសង្គ្រាមដូចគ្នានេះបង្ហាញថា Bitcoin ធ្លាក់ចុះមុន បន្ទាប់មកងើបឡើងវិញយ៉ាងឆាប់រហ័ស។ បន្ទាប់ពីការតក់ស្លុតសង្គ្រាមដំបូងBTC បានងើបឡើងវិញពី$63K ដល់ ~$73K។

ជារួម Bitcoin ថែមទាំងបានកើនឡើង~10% ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here