តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែកាលពីថ្ងៃអង្គារម្សិលមិញ។ ប៉ុន្តែ ការព្រួយបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការ និងកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែនបានជំរុញឱ្យអត្រាកំណើននៅមានកម្រិត។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានចាត់អ្នកតំណាងរបស់លោកឱ្យជួបគ្នាដាច់ដោយឡែកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីអ៊ុយក្រែន ខណៈមន្ត្រីអ៊ុយក្រែនម្នាក់បានអះអាងថា លោក ហ្សេឡិនស្គី អាចនឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីសម្រេចកិច្ចព្រមព្រៀងមួយ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៧សេនដល់៦២,៧៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0412 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៤សេនដល់៥៨,១៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here