តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃចន្ទដើមសប្តាហ៍នេះ?

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសជប៉ុន និងចិន បន្ទាប់ពីទីក្រុងប៉េកាំងបានព្រមានពលរដ្ឋរបស់ខ្លួនអំពីផែនការធ្វើដំណើរ និងសិក្សានៅក្នុងប្រទេសជប៉ុន។

ក្រសួងអប់រំចិនបានចេញសេចក្តីជូនដំណឹងស្តីពីការសិក្សានៅក្រៅប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយជំរុញឱ្យនិស្សិតចិនដែលកំពុងសិក្សានៅប្រទេសជប៉ុន ឬមានគម្រោងសិក្សានៅទីនោះក្នុងពេលឆាប់ៗនេះ វាយតម្លៃហានិភ័យដោយប្រុងប្រយ័ត្ន ចាត់វិធានការបង្ការចាំបាច់ និងរៀបចំផែនការសិក្សារបស់ពួកគេដោយប្រុងប្រយ័ត្ន។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃចំនួន០,០៨ភាគរយ គិតត្រឹមម៉ោង១១:២៩នាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣១ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៤៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៨ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៦៩ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,០៥១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៥៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here