តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ខណៈសហរដ្ឋអាមេរិកមិនបានដាក់សម្ពាធបន្ថែមដើម្បីបង្ខំឱ្យប្រទេសរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះទេ ដោយការអនុវត្តវិធានការបន្ថែមទៀត បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកមិនចាំបាច់ដាក់ពន្ធលើប្រទេសដែលទិញប្រេងពីរុស្ស៊ី រួមមានដូចជា ប្រទេសចិននៅពេលនេះទេ។ ប៉ុន្តែ លោកប្រហែលជាអាចពិចារណាចំពោះលទ្ធភាពនេះក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។

ការ​អធិប្បាយ​របស់​លោក​ ត្រាំ បាន​ជួយបន្ធូរបន្ថយ​ការ​ព្រួយ​បារម្ភ​អំពី​ផលប៉ះពាល់ដល់​ការ​ផ្គត់ផ្គង់​ប្រេង​របស់​ប្រទេសរុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៦សេនមកនៅត្រឹមដល់៦៥,៥៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0028 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៨សេនដល់៦២,៦២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here