ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍ក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ក្រោយពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានអំពីផលវិបាក ប្រសិនបើប្រទេសរុស្ស៊ីមិនឯកភាពលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។
ប្រការនេះបានបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសរុស្សុីទៅកាន់ទីផ្សារអន្តរជាតិ។
ដោយឡែក យោងតាមទិន្នន័យថ្មីរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងក្នុងរង្វង់១ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ខណៈជប៉ុនក៏ជាប្រទេសនាំចូលប្រេងឆៅដ៏ធំមួយលើពិភពលោកផងដែរ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៦សេនដល់៦៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0017 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៤សេនដល់៦៤,១ដុល្លារក្នុងមួយបារ៉ែល៕







