កម្ពុជា សហសហភាពអឺរ៉ុបពិភាក្សាលើការនាំចេញ និងនវានុវត្តកសិកម្ម

ដោយៈ គង់ សិរី

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានពិភាក្សាគ្នាលើការរៀប​ចំការនាំចេញ និងពង្រឹងនវានុវត្តន៍កសិកម្ម។

ភាគីសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស នៅក្នុង កម្មវិធីបណ្តាញទំនាក់ទំនងភាពជាដៃគូធុរកិច្ចរវាងសហភាពអឺរ៉ុប-កម្ពុជា “ការនាំចេញ និងនវានុវត្តកសិកម្ម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ ប្រព្រឹត្តនៅក្រោមអធិបតីភាព លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជីវករ ពាណិជ្ជករ ជាច្រើន។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ប្រមូលផ្តុំក្រុមហ៊ុនដែលមានសក្តានុពល នៅក្នុងវិស័យស្វាយចន្ទី ម្រេច និងផលិតផលសក្តានុពល ផ្សេងទៀត ដើម្បីជំរុញការនាំចេញផលិតផលទាំងនោះ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here