ដោយៈ និស្ស័យ
ភ្នំពេញៈ នាយករដ្ឋានជំនាញកម្មសិទ្ឋបញ្ញា នៃក្រសួងពាណិជ្ជកម្ម អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ ចិន-អាស៊ានបានរៀបចំសិក្ខាសាលារួមគ្នាស្តីពី “ការធ្វើពាណិជ្ជកម្មទ្រព្យកម្មសិទ្ឋបញ្ញា”។
សិក្ខាសាលាដែលបានប្រារពធ្វើកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ មានការចូលរួមជាអធីបតីពីលោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
សិក្ខាសាលានេះ បានសហការរៀបចំទ្បើង ដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និង លោក សាស្រ្តាចារ្យZHANG XIAO JUN អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ ចិន-អាស៊ាន មន្រ្តីនាយកដ្ឋានកម្មសិទ្ធិបញ្ញា សមាជិកសមាគម និងវិស័យឯកជនជាច្រើនរូប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកកម្មសិទ្ធិបញ្ញា ការធ្វើពាណិជ្ជូបនីយកម្មទ្រព្យកម្មសិទ្ធិបញ្ញា និងឧត្តមានុវត្តនៃការធ្វើពាណិជ្ជកម្ម ទ្រព្យកម្មសិទ្ធិបញ្ញា របស់ប្រទេសកម្ពុជា និងប្រទេសចិន និងដើម្បីស្វែងរកលទ្ធភាពទទួលបានការគាំទ្រ ពីមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ដើម្បីជំរុញការវាយតម្លៃ និងធ្វើពាណិជ្ជកម្មទ្រព្យកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។
នៅមុនពេលនៃកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ ព្រមទាំងសមាជិកសិក្ខាសាលា បានចូលរួមស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិ ក្នុងការការពារបូរណភាពទឹកដី៕










