ដំណឹងល្អ: សហរដ្ឋអាមេរិកឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជាហើយ

ដោយ: គង់ លាងហួរ
ភ្នំពេញ: សហរដ្ឋ​អាមេរិក​បាន​ឈានដល់កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​​កម្ពុជា និង​ប្រទេសថៃ មុន​ពេល​​ដែលការចរចាពន្ធគយ​ត្រូវបិទបញ្ចប់នៅ​ថ្ងៃ​ទី១ ខែ​សីហា។ នេះបើយោងតាមការបង្ហើបឱ្យដឹងដោយលោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក។

លោក Lutnick បានបង្ហើបឱ្យដឹងបែបនេះក្នុងអំឡុងបទសម្ភាសន៍ជាមួយលោក Sean Hannity ពិធិកររបស់សារព័ត៌មាន Fox News។ យ៉ាងណាមិញ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

លោក Lutnick បានថ្លែងថា “វាមិនគួរឱ្យជឿ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើប្រាស់ពន្ធគយ ហើយខ្ញុំបានស្តាប់ការសន្ទនាពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍ នៅពេលលោកកំពុងពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជា និងថៃ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “ពួកគេបានប្រកាសបទឈប់បាញ់នៅថ្ងៃចន្ទ។ ចំណែក នៅថ្ងៃនេះ យើងបាន​បង្កើតកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា និងប្រទេសថៃ”។

ទោះបីជាយ៉ាងណា សេតវិមាន និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះការស្នើសុំនូវព័ត៌មានលម្អិតនោះទេ។

លោក ត្រាំ បានប្រើប្រាស់កិច្ចចរចាពាណិជ្ជកម្ម ដើម្បីនាំប្រទេសទាំង២ មកកាន់តុចរចា ដោយគំរាមថា ទីក្រុងវ៉ាស៊ីនតោននឹងមិនបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសណាមួយឡើយ ដរាបណាការប្រយុទ្ធគ្នានៅតែបន្ត។

បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានចុះហត្ថលេខា លោក ត្រាំ បានហៅទូរស័ព្ទទៅកាន់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានប្រាប់ក្រុមការងារចរចាពាណិជ្ជកម្មរបស់លោកឱ្យចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយប្រទេសទាំងពីរ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here