ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នាគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគព្រួយបារម្ភអំពីកង្វះនៃការផ្គត់ផ្គង់ ក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជំរុញឱ្យរុស្សុីបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែនឱ្យបានលឿន និងបានគំរាមដាក់ពន្ធលើបណ្តាប្រទេសដែលទិញប្រេងពីរុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent សម្រាប់ការចែកចាយលក់នៅខែកញ្ញាបានកើនឡើង២៧សេន ឬ០,៤% ដល់៧៣,៥១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0028 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៧សេន ឬ០,៥% ដល់៧០,៣៧ដុល្លារក្នុងមួយបារ៉ែល។
លោក Toshitaka Tazawa អ្នកវិភាគនៅក្រុមហ៊ុន Fujitomi Securities ព្រួយបារម្ភថា “ការដំឡើងពន្ធគយលើបណ្តាប្រទេសនានា ដែលនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី នឹងរឹតបន្តឹងការផ្គត់ផ្គង់។ការណ៍នេះបានជំរុញឱ្យតម្លៃប្រេងឆៅកើនឡើង”៕







