តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានបន្តកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ស្របពេលមានការព្រួយបារម្ភចំពោះកង្វះខាតនៃការផ្គត់ផ្គង់ប្រេងឆៅ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកំណត់ពេលវេលាខ្លីឱ្យប្រទេសរុស្សុីឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៤សេន ឬ០,១៩ភាគរយ ដល់៧២,៦៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0048 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២សេនដល់៦៩,២៣ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃអង្គារម្សិលមិញ លោក ត្រាំ បានព្រមានថា លោកនឹងចាប់ផ្តើមដាក់វិធានការលើប្រទេសរុស្ស៊ី រួមទាំងពន្ធបន្ទាប់បន្សំចំនួន១០ភាគរយលើបណ្តាប្រទេសដៃគូ ដែលទិញប្រេងឆៅរបស់រុស្សុី ប្រសិនបើទីក្រុងម៊ូស្គូមិនបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែនក្នុងរយៈពេល១០ថ្ងៃទៅ១២ថ្ងៃខាងមុខនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here