ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមលើការចរចាពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ ការណ៍នេះនឹងជួយបន្ធូរបន្ថយសម្ពាធលើសេដ្ឋកិច្ចពិភពលោក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៤សេន ឬ០,៤ភាគរយដល់៦៨,៧៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0032 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៥សេនដល់៦៥,៥ដុល្លារក្នុងមួយបារ៉ែល។
យោងតាមទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលអាមេរិកបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៣,២លានបារ៉ែលកាលពីសប្តាហ៍មុនមកនៅត្រឹម៤១៩លានបារ៉ែល ខណៈក្រុមអ្នកវិភាគបានព្យាករណ៍ថា នឹងធ្លាក់ចុះចំនួន១,៦លានបារ៉ែល។នេះមានន័យថា តួលេខបានធ្លាក់ចុះលើសការរំពឹងទុក៕







