រដ្ឋាភិបាលអាមេរិកជ្រើសរើសយករូបិយប័ណឌីជីថលBitcoinជាទុនបម្រុងជាតិរបស់ខ្លួន

ដោយៈ ម៉ាណា

    អាមេរិកៈ សេតវិមានសហរដ្ឋអាមេរិក កំពុងចេញផ្សាយរបាយការណ៍គោលនយោបាយគ្រីបតូ ដ៏ទូលំទូលាយមួយ នៅចុងខែកក្កដា ដែលដឹកនាំដោយ crypto czar David Sacks ។

ការសម្រេចចិត្តនេះ វានឹងគូសបញ្ជាក់អំពីយុទ្ធសាស្ត្រសហព័ន្ធលើទ្រព្យសកម្មឌីជីថល រួមទាំងទុនបម្រុងBitcoin ជាតិដែលបានស្នើឡើង និងក្របខ័ណ្ឌស្ថិរភាពកាក់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលអាមេរិក ក៏នឹងបង្កើតឲ្យមាន “សប្តាហ៍គ្រីបតូ” ដោយពិនិត្យមើលលើសូចនាករសំខាន់ៗ ដូចជា ទី១ ច្បាប់ GENIUS លើបទប្បញ្ញត្តិស្ថិរភាពកាក់ បានឆ្លងកាត់អង្គជំនុំជម្រះទាំងពីរ ហើយកំពុងរង់ចាំហត្ថលេខារបស់ប្រធានាធិបតី។

ទី២ ច្បាប់នៃបទបញ្ញត្តិ (កំណត់គ្រីបតូនៅក្រោម CFTC ទល់នឹង SEC) និងច្បាប់ស្តីពីការឃ្លាំមើលប្រឆាំងនឹង CBDC (ការទប់ស្កាត់រូបិយប័ណ្ណឌីជីថលរបស់Fed)ក៏កំពុងរីកចម្រើនផងដែរ។

ការអភិវឌ្ឍន៍ទាំងនេះ កំពុងជំរុញឱ្យមានសុទិដ្ឋិនិយម ផ្នែកស្ថាប័ន និងលក់រាយ។

ក្រុមអ្នកវិភាគជឿថា “បទប្បញ្ញត្តិកាន់តែច្បាស់ អាចនាំមកនូវលំហូរទុនកាន់តែច្រើន និងជាការបើកឲ្យប្រើប្រាស់ រូបិយប័ណ្ណឌីជីថលកាន់តែទូលំទូលាយបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here