តើធនាគារណាខ្លះជាប់ចំណាត់ថ្នាក់កំពូលទាំង៥នៅប្រទេសចិន ក្នុងឆ្នាំ២០២៥?

ដោយៈ គង់ សិរីម៉ាណា

    ប្រទេសចិនៈ ប្រទេសចិនមានធនាគារធំៗជាច្រើន និងជាប់ចំណាត់ថ្នាក់ពិភពលោក ប៉ុន្តែបើគិតត្រឹមខែមីនា ឆ្នាំ 2025 ធនាគារកំពូលទាំងប្រាំនៅក្នុងប្រទេសចិន ដែលត្រូវបានចាត់ថ្នាក់ដោយទ្រព្យសកម្មសរុបមានដូចជា។

  1. ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC)

ធនាគារ ICBC នៅតែជាធនាគារធំជាងគេ នៅក្នុងប្រទេសចិន និងទូទាំងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ$6.3 ពាន់ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
  1. ធនាគារកសិកម្មនៃប្រទេសចិន (ABC)

ធនាគារជាប់លំដាប់ថ្នាក់ទី២ គឺABC មានទ្រព្យសម្បត្តិសរុបប្រហែល5.46 ពាន់ពាន់លានដុល្លារ ដោយធានាបានតំណែងរបស់ខ្លួនជាធនាគារធំទីពីរនៅក្នុងប្រទេសចិន។

  1. ធនាគារ China Construction Bank (CCB)

ទ្រព្យសកម្មសរុបរបស់CCB មានប្រហែល5.34 ពាន់ពាន់​លានដុល្លារ ដោយឈរនៅលំដាប់ទី3 ក្នុងចំណោមធនាគារធំជាងគេរបស់ប្រទេសចិន។

  1. ធនាគារនៃប្រទេសចិន (BOC)

រីឯចំណាតថ្នាក់ទី៤ បានមកធនាគារBOC ជាប់ចំណាត់ថ្នាក់ទី4 ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមា​ណ$4.49 ពាន់ពាន់លានដុល្លារ។

  1. ធនាគារអភិវឌ្ឍន៍ចិន(CDB)

CDB មានទ្រព្យសម្បត្តិសរុបប្រហែល2.58 ពាន់ពាន់លានដុល្លារ ដោយបានបំពេញបញ្ជីកំពូលទាំងប្រាំ នៃធនាគារធំៗជាងគេនៅប្រទេសចិន។

ស្ថាប័នទាំងនេះដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងទិដ្ឋភាពធនាគារពិភពលោកផងដែរ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលសេដ្ឋកិច្ច ដ៏ច្រើនរបស់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here