ធនាគារ ហត្ថា ការបើកដំណើរការការរចនាអគារសាខាថ្មីរបស់ធនាគារ ហត្ថា នៅសាខាព្រែកលៀប!
ការធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាថ្មីបែបទំនើបនេះ ជាការពង្រីកយុទ្ធសាស្រ្តដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើនរបស់អាជីវកម្ម និងប្រជាពលរដ្ឋនៅខាង សាខាព្រែកលាប ខណ្ឌជ្រោយចង្វារ ឱ្យកាន់តែមានភាពងាយស្រួល។
ការធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាថ្មីនេះ ជាវិវត្តន៍ភាពក្នុងការបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុកាន់តែមានភាពប្រណិត ជាមួយសម្ភារៈកាន់តែទំនើបៗ ដើម្បីធានាថាផ្ដល់ជូននូវការបម្រើសេវាហិរញ្ញវត្ថុដ៏សម្បូរបែបឲ្យកាន់តែមានគុណភាពដល់អតិថិជន នេះជាចក្ខុវិស័យនៃ ធនាគារ ហត្ថា ក្នុងការធ្វើទំនើបកម្មលើការរចនាសាខា ដើម្បីស្របទៅតាមទន្សនវិស័យរបស់យើងផងដែរ។
ក្នុងឱកាសអបអរសាទរ ការបើកដំណើរការការរចនាអគារសាខាថ្មីរបស់ធនាគារ ហត្ថា នៅសាខាព្រែកលៀបនេះផងដែរ អតិថិជននឹងទទួលបានការដូរអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់ រួមទាំងមានឱកាសផ្សងសំណាងចាប់រង្វាន់ Apple Watch ដោយគ្រាន់តែអញ្ជើញមកដល់ស្ដង់ ធនាគារ ហត្ថា ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
📍ទីតាំង : https://maps.app.goo.gl/48TtVuWmMvXy7gmR9
ធនាគារ ហត្ថា ប្តេជ្ញានឹងបន្តធ្វើការតុបតែងសាខាផ្សេងៗទៀតជាបន្តរន្ទាប់ ដើម្បីលើកកម្ពស់សេវាកម្មអោយកាន់តែប្រសើរ សម្រាប់បំពេញតម្រូវការអតិថិជនឲ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល ៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល ០៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។