ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ឋសភាលើកឡើងពីសារៈសំខាន់នៃ “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ”

ដោយៈ ម៉ាណា

ភ្នំពេញៈ  ថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជាសហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ” ដើម្បីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ -២០ មីនា ២០២៥)។

ពិធីនេះធ្វើឡើង ដើម្បីរំលេចពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រាក់រៀល សម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិកាធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលា ព្រមទាំងមានចូលរួមពីលោកឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។ លោកយស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here