ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អាចប្រើប្រាស់ប្រព័ន្ឋទូទាត់របស់ កម្ពុជាតាមរយៈQR Codeនៅប្រទេសចិនបាន

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២។

ការទូទាត់នេះ នឹងធ្វើឡើងតាមរយៈបាគងស្កេន UnionPay រវាងប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូ​ទាត់ UnionPay របស់ក្រុមហ៊ុនUPI ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីដាក់ឱ្យដំណើរការដំណាក់កាលទី២នេះ បានប្រព្រឹត្តិទៅក្រោ​មអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនា​គារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោក Larry Wang, អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនUPI និងលោក Ho Wai Man ប្រធានគ្រប់គ្រងទូទៅ គ្រឹះស្ថានផ្តល់សេវាទូទាត់តាមកាត Bank of China Credit Card (International) Ltd.  តំណាងស្ថានទូតចិនប្រចាំកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធ។

តាមរយៈការដាក់ឱ្យដំណើរការ ក្នុងដំណាក់កាលទី២នេះ ប្រជាជនកម្ពុជា អាចទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូត នៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀតតាមរយៈ បណ្ដាញប្រតិបត្តិការរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay និង QR របស់ក្រុមហ៊ុន WeChat Pay។

គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ការទូទាត់ឆ្លងដែននេះ ក៏នឹងផ្ដល់នូវកាលានុវត្តភាពសម្រាប់ការពង្រីកសកម្មភាពពាណិជ្ជកម្ម ជំរុញវិស័យទេ​សចរណ៍ និងបង្កើនប្រតិបត្តិការទូទាត់ឆ្លងដែន ដូចជាប្រតិបត្តិការផ្ទេរប្រាក់ផងដែរ។ ការណ៍នេះ រួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកប​ដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here