ដោយៈ ម៉ាណា
ភ្នំពេញៈ ស្ថាបនិកស្ថាប័នមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងបានប្រែក្លាយជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា លោកឧកញ៉ាហួត អៀងតុងបានថ្លែងថា កម្ពុជានៅតែមានសក្តានុពល ក្នុងការទាក់ទាញការវិនិយោគលើវិស័យនេះនៅឡើយ។
អតីតប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា មានការលើកឡើងថា កម្ពុជាមានស្ថាប័នធនាគារជាង៥០រួចហើយ និងមានស្ថាប័នមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានច្រើនរាប់រយ ប៉ុន្តែទីផ្សារនេះនៅតែត្រូវការធនាគារថ្មីៗ និងធំៗចូលមកបន្ថែមទៀត។
លោកឧកញ៉ាបានបញ្ជាក់ថា “ធនាគារនៅកម្ពុជាមានច្រើន តែបើបូកបញ្ចូលគ្នា ទំហំទ្រព្យសកម្មរបស់ធនាគារទាំងនេះ មិនស្មើធនាគារមួយនៅប្រទេសគេផង”។ លោកបន្តថា “ទាក់ទងទំហំឥណទានធៀបនឹងផលទុនជាតិសរុប មិនទាន់ឈានដល់កម្រិតហានិភ័យឡើយ ព្រោះសេដ្ឋកិច្ចយើងកើនឡើង”។
លោកឧកញ៉ាហួត អៀងតុងបានបន្តថា លោកពិតជាទទួលស្គាល់ថា កម្ពុជាមានទំហំសេដ្ឋកិច្ចតូច ប្រជាពលរដ្ឋប្រមាណ១៧លាននាក់ ប៉ុន្តែសេដ្ឋកិច្ចរបស់យើងកំពុងធ្វើពិពិធកម្ម ហើយរដ្ឋាភិបាលកំពុងរៀបចំប្រទេសចេញពីឋានៈ ប្រទេសអភិវឌ្ឍន៍តុចួចនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២៥០៕