លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ដឹកនាំដោយលោកបណ្ឌិត JaeHoon Yoo ប្រធានសាជីវកម្ម KDIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ដឹកនាំដោយលោកបណ្ឌិត JaeHoon Yoo ប្រធានសាជីវកម្ម KDIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

ក្នុងជំនួបនេះ លោកបណ្ឌិត JaeHoon Yoo បានជម្រាបជូនពីគោលបំណងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតរវាងស្ថាប័នទាំងពីរ ក្រោមក្របខ័ណ្ឌអនុស្សរណៈយោគយល់ពាក់ព័ន្ធនឹងកិច្ចការពារប្រាក់បញ្ញើ។ បន្ថែមលើនេះ លោកបណ្ឌិត ក៏បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនសហការផ្តល់ការគាំទ្របន្ថែមទៀត សំដៅឈានទៅបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជាដោយជោគជ័យ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណដល់សាជីវកម្ម KDIC ចំពោះកិច្ចសហការផ្តល់ការគាំទ្រនាពេលកន្លងមក និងបានបញ្ជាក់ថាក្រុមមន្ត្រីជំនាញបានសិក្សារៀនសូត្រយ៉ាងច្រើនពីបទពិសោធន៍ និងការអនុវត្តយន្តការការពារប្រាក់បញ្ញើនេះ។ លើសពីនេះ លោកជំទាវបណ្ឌិតបានចាត់ទុកការលើកឡើងពីឆន្ទៈបង្កើនការគាំទ្របន្ថែមរបស់ KDIC ជាឱកាសល្អ ស្របពេលដែលធនាគារជាតិនៃកម្ពុជាបានរៀបចំរចនាសម្ព័ន្ធការងារថ្មីរួចរាល់ដើម្បីបំពេញកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធការពារប្រាក់បញ្ញើនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជារួម ភាគីទាំងពីរបានបញ្ជាក់នូវសុទិដ្ឋិនិយមថានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានវឌ្ឍភាពល្អប្រសើរថែមទៀត។

 

LEAVE A REPLY

Please enter your comment!
Please enter your name here