វិនិយោគិនអចលនទ្រព្យអន្តរជាតិ ងាកចេញពីហុងកុងមកបោះទុនលើវិស័យអចលនទ្រព្យនៅសិង្ហបុរី

ដោយ៖ សាវុធ
សិង្ហបុរី៖ អ្នកទិញអចលនទ្រព្យពីហុងកុង និងជនបរទេសពីប្រទេសផ្សេងៗទៀត បាននិងកំពុងសម្រុកទៅប្រទេសសិង្ហបុរី ចាប់តាំងពីរដ្ឋាភិបាលប្រកាសបើកទ្វារប្រទេសកាលពីខែមិថុនា ដែលជួយជំរុញទីផ្សារអចលនទ្រព្យមានកំណើន។

យោងតាម Financial Times បានឱ្យដឹងថា លោក David នាយកប្រតិបត្តិមូលនិធិវិនិយោគសកល បានបង្ហាញភាពរីករាយក្នុងការជួលផ្ទះមានបន្ទប់គេង៦ ដែលមានសួនច្បារក្រោយផ្ទះនៅសិង្ហបុរីមានតម្លៃត្រឹម ២ភាគ៣ នៃតម្លៃបន្ទប់ស្នាក់នៅមាន៣បន្ទប់គេងនៅហុងកុង។

លោក David ដែលបានបដិសេធមិនប្រាប់ឈ្មោះពិតរបស់លោក បាននិយាយថា “ក្រុមគ្រួសារស្រឡាញ់កន្លែងទូលាយ ហើយឥឡូវយើងកំពុងរកទិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្លាស់ប្តូររបស់អ្នកទិញអចលនទ្រព្យពីហុងកុងទៅកាន់ប្រទេសសឹង្ហបុរី កើតឡើង នៅពេលដែលជំងឺរាតត្បាត COVID-១៩ និងច្បាប់សន្តិសុខជាតិថ្មី ដែលត្រូវបានអនុម័តកាលពីខែមិថុនា បានកាត់បន្ថយភាពទាក់ទាញរបស់ហុងកុង ស្របពេលដែលធ្វើឱ្យស្ថេរភាពរបស់សិង្ហបុរីកាន់តែមានភាពអំណោយផល។

ក្រៅពីច្បាប់ដ៏រឹងមាំ សិង្ហបុរីផ្តល់ជូនពន្ធទាប និងអាកាសយានដ្ឋានស្ថិតក្នុងចំណោមអាកាសយានដ្ឋាន ដែលមានទំនាក់ទំនងល្អបំផុតនៅលើពិភពលោក។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropNex លោក Ismail Gafoor បាននិយាយថា “ប្រទេសសិង្ហបុរីស្ថិតនៅក្នុងជំហរមួយដ៏រឹងមាំ ទោះបីជាការរីករាលដាលនៃជំងឺរាតត្បាតធ្វើឱ្យវិស័យអចលនទ្រព្យទទួលរងផលប៉ះពាល់ក៏ដោយ”។

លោកបានថ្លែងទៀតថា សិង្ហបុរីបានគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព។
ប្រតិបត្តិការទិញលក់អចលនទ្រព្យប្រណីត នៅតែមានសន្ទុះកើនឡើង ទោះបីជារដ្ឋាភិបាលបានបិទទ្វារប្រទេសកាលពីខែមេសា ឧសភា និងមិថុនាក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here