ប្រតិភូធនាគារកណ្តាលប្រទេសឡេសូថូមកសិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ឋធនាគារនៅកម្ពុជា

ដោយៈ និស្ស័យ

       ភ្នំពេញៈ លោកគីមទី កោមលី អគ្គនាយកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានជួប និងស្វាគមន៍គណៈប្រតិភូ ធនាគារកណ្តាលនៃប្រទេសឡេសូថូ  (Central Bank of Lesotho)។

ប្រតិភូនេះត្រូវបានដឹកនាំដោយលោក Mothetsi J Sekoati  ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ក្នុងដំណើរទស្សនកិច្ចសិក្សានៅធនាគារជាតិ នៃកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទងនឹងដំណើរអភិវឌ្ឍន៍ ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូធនាគារកណ្តាលនៃប្រទេសឡេសូថូ  មានគោលបំណងសិក្សាស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា លំហូរប្រតិបត្តិការ ជាពិសេសផ្នែកបច្ចេកវិទ្យា និងក្របខណ្ឌគតិយុត្ត ដែលជំរុញឱ្យប្រតិបត្តិការទូទាត់ អន្តរគ្រឹះស្ថានរីកចម្រើនកាន់តែប្រសើរ និងប្រកបដោយបរិយាបន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here