ធនាគារកូរ៉េផ្តល់ហិរញ្ញប្បទានសាងសង់ប្រព័ន្ឋប្រព្រឹត្តិកម្មទឹកកខ្វក់ទំហំ៣០ហិកតានៅខេត្តកណ្តាល

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោករស់ វណ្ណា និងលោកគួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តកណ្តាល បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាការងារសម្របសម្រួល និងផ្តល់កិច្ចសហការអំពីការចាប់ផ្តើមការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សាការងារសម្របសម្រួល និងផ្តល់កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ សំដៅដល់ការចាប់ផ្តើមការងារសាងសង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រព្រឹត្តទៅដោយរលូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះស្ថិត ក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅនេះ គឺជាគម្រោងជំហានទី១ ដែលក្រៅពីការងារស្ថាបនាបណ្តាញលូទឹកកខ្វក់ លូទឹកភ្លៀង និងស្ថានីយបូមទឹកកខ្វក់តូចធំ។ ក្រសួង ក៏នឹងប្រើប្រាស់ផ្ទៃដីប្រមាណ៣០ហិកតា ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  ដែលត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាសាងសង់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ជាមួយក្រុមហ៊ុន Joint Venture of KUMHO-TECHCROSS៕

LEAVE A REPLY

Please enter your comment!
Please enter your name here