លោកជំទាវជា សិរីចូលរួមពិភាក្សាពីក្តីសង្ឃឹមឆ្ពោះទៅរកកំណើនឡើងវិញ

ដោយៈ គង់ ម៉ាលីនណា

       អន្តរជាតិៈ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាល ធនា​គារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាស្តីពី “ក្តីសង្ឃឹមឆ្ពោះទៅរកកំណើនខ្ពស់ឡើងវិញ។

ការជំរុញកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការរៀបចំគោលនយោបាយសម្រាប់អនាគត” ដែលជាកម្មវិធីពិភា​ក្សាដំបូងគេ ក្នុងវេទិកានិយ័តកម្មសាកលឆ្នាំ២០២៤ (Global Regulatory Forum 2024) រៀបចំឡើងដោយស្ថាប័នសារព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុលំដាប់ពិភពលោក Bloomberg នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សានេះ មានវត្តមានចូលរួមពីវាគ្មិនជំនាញ ដែលជាថ្នាក់ដឹកនាំ-មន្ត្រីជាន់ខ្ពស់ មកពីធនាគារកណ្តាល និងនិយ័តករទីផ្សារមូលធននៃប្រទេសផ្សេងៗ ក្នុងនោះរួមមាន លោកRobert Holzmann ទេសាភិបាលធនាគារកណ្តាលប្រទេសអូទ្រីស ឯកឧត្តម Christian Noyer ទេសាភិបាលកិត្តិយស ធនាគារកណ្តាលបារាំង និងលោក Mohammed A. El-Kuwaiz ប្រធានអាជ្ញាធរទីផ្សារមូលធនអារ៉ាប៊ីសាអូឌីត។

កិច្ចពិភាក្សាបានផ្តោតលើ ប្រធានបទសំខាន់ៗជាច្រើនរួមមាន ការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចសាកល និងកត្តាប្រឈម ការគ្រប់គ្រងអតិផរណា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុជាដើម។

នាឱកាសនោះ លោកជំទាវបណ្ឌិតទេសាភិបាល បានចែករំលែកទស្សនាទាន អំពីដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចធំៗនៅលើពិភពលោក និងកម្រិតឥទ្ធិពល នៃការវិវឌ្ឍនោះមកលើសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងលក្ខណៈអំណោយផលមួយចំនួន ដែលអាចនឹងមានមកលើសេដ្ឋកិច្ចកម្ពុជា នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here