ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយ លោកស្រី Kelly Hattel អ្នកជំនាញជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

ក្នុងកិច្ចប្រជុំនេះ លោកស្រី Kelly Haltel បានរាយការណ៍ជូនអង្គប្រជុំពីបច្ចុប្បន្នភាព នៃគម្រោងអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាបន្ន ដែលជាកម្មវិធីហិរញ្ញប្បទានផ្អែកលើគោលនយោបាយ មានរយៈពេល ៦ឆ្នាំ (ឆ្នាំ២០២៥-២០៣១) ព្រមទាំងប្រមូលធាតុចូលបន្ថែមក្នុងវិស័យអាទិភាពសំខាន់ៗដែលត្រូវធ្វើកំណែទម្រង់ក្រោមគម្រោងនេះ ដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ កិច្ចការពារអតិថិជន និងចីរភាពហិរញ្ញវត្ថុ ជាដើម។

ឯកឧត្តម ទេសាភិបាលរងក៏បានជម្រាបជូនក្រុមបេសកកម្មពីវឌ្ឍនភាពការងារមួយចំនួនដែលបានទទួលការគាំទ្រទាំងថវិកានិងជំនួយបច្ចេកទេសពី ADB កន្លងមក ព្រមទាំងបានស្នើឱ្យ ADB បន្តសហការគាំទ្រគំនិតផ្តួចផ្តើមនានារបស់ធនាគារជាតិនៃកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុបន្តទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here