ដោយៈលក្ខិណា
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្រកាសទំលាក់កញ្ចប់ថវិកាប្រមាណ១១៧០លានរៀល ក្នុងការធ្វើចត្តាឡីស័កដល់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា២០២០ ជាករណីឆ្លងក្នុងសហគមន៍លើកដំបូង។
សម្តេចតេជោ ហ៊ុន សែនបានប្រកាសសម្រេចទម្លាក់ថវិកាជាង១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេសនៅក្នុងពិធីបើកសម្ភោធជាផ្លូវការនូវការបើកការដ្ឋានស្ថាបនាផ្លូវ៣៨ខ្សែ និងកែែលំអរដងស្ទឹងសៀមរាបបាព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ ដោយបានកំណត់សម្រេចផ្តល់ថវិកា ជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃ នៃការធ្វើចត្តាឡីស័ក ស្មើ២ម៉ឺនរៀលក្នុងមួយថ្ងៃ។
ទឹកប្រាក់ដែលរាជរដ្ឋាភិបាលទម្លាក់ ទៅកាន់សាលារាជធានីភ្នំពេញ និងតាមប ណ្តាខេត្តនានា ទូទាំងប្រទេសសរុបចំនួន១.១១៧លានរៀល ។
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា “គ្រួសារក្រីក្រខ្លះជាជំហរក្នុងការរកប្រាក់ចំណូល តែនៅពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ នឹងធ្វើឲ្យគ្រួសារគាត់បាត់ចំណូល ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ”។ សម្ដេចបន្តថា “ការធ្វើចត្តាឡីស័កជារឿងចាំបាច់ត្រូវធ្វើ តែមិនត្រូវឱ្យអ្នកធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយគ្មានអង្ករច្រកឆ្នាំងនោះ គឺជារឿងមិនសមរម្យនោះឡើយ”។
សម្ដេចតេជោបានបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏នៅមានថវិកាបំរុងប្រមាណជាង៨លានដុល្លារអាមេរិក ដើម្បីទិញសម្ភារវេជ្ជសាស្ត្រចូលស្តុកវិញ បន្ទាប់ពីកម្ពុជាបានផ្ដល់ទៅប្រទេសជាមិត្ត ឡាវ មីយ៉ាន់ម៉ា និងទីម័រលេស្តមួយចំនួនរួចមក ។ ក្រៅពីនោះកម្ពុជានៅសល់ថវិកាជាង១០លានដុល្លារទៀត ដែលបានមកពីការចូលរួមស្មគ្រចិត្តកាត់ប្រាក់ខែមន្ត្រីរាជការកន្លងមកផងដែរ៕







