ក្រុមការងារផ្នែកសេវាកម្មធនាគារ និងហិរញ្ញវត្ថុជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈម

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ (ក្រុម “ង”) បានជួបប្រជុំគ្នាដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ក្រុមការងារផ្នែកសេវាធនាគារនិងហិរញ្ញវត្ថុ (ក្រុម “ង”) ដែលមានអ្នកឧកញ៉ាគិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce  ជាសហប្រធានតំណាងវិស័យឯកជន នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាល សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធសរុបប្រមាណ១១០រូប។

កិច្ចប្រជុំមានគោលបំណង ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជនលើកទី១៩ និងពិភាក្សារកដំណោះស្រាយ ឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួនដែលវិស័យឯកជន ជួបប្រទះកន្លងមក សំដៅបន្តរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here