រដ្ឋាភិបាលសម្រេចបង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩

ដោយ៖ លក្ខិណា
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា ដែលជាយន្តការឆ្លើយតបបន្ទាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុបាននិងកំពុងរៀបចំបង្កើតឡើង ដើម្បីគ្រប់គ្រងផលប៉ះពាល់លើ វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាក្រោយវិបត្តិ។
លោកម៉ី វ៉ាន់ រដ្ឋលេខាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាជីវកម្មធានាឥណទានកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថា សាជីវកម្មធានាឥណទានកម្ពុជា មានតួនាទីផ្តល់សេវាធានាឥណទានដល់ក្រុមហ៊ុនអាជីវកម្មធុរកិច្ច នៅក្នុងវិស័យអាទិភាពដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបាន ហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលរបស់ខ្លួនសំដៅបន្តនិរន្តភាពអាជីវកម្ម និងសម្របទៅនឹងបរិបទនៃធុរ កិច្ចថ្មីបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
លោកបន្តថា យន្តការធានាឥណទាន គឺជាការចែករំលែកហានិភ័យ ដែលក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជាត្រូវពិនិត្យលទ្ធភាពរួមគ្នាជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដើម្បីបើកឱកាសដល់ក្រុមហ៊ុនធុរកិច្ច ជាពិសេសសហគ្រាសធុនតូច និងមធ្យមអាចទទួល បានឥណទានពិសេសក្រៅពីយន្តការដែលមានស្រាប់។
សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើត ឡើងជាក្រុមហ៊ុនរដ្ឋដោយអនុក្រឹត្យនាខែកញ្ញា ឆ្នាំ២០២០ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជ កម្មកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀត សម្រាប់កំណត់ត្រាប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅ កម្ពុជាដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាបានផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាល។
លោកថា សាជីវកម្មធានាឥណទានកម្ពុជា នឹងទំលុះរបាំងដែលរាំងស្ទះ ដល់ដំណើរការនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱកាសថ្មីៗដល់គ្រឹះស្ថានធនា គារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការពង្រីកវិសាលភាពមូលដ្ឋានអតិថិជនរបស់ខ្លួន។
ទន្ទឹមនេះ សាជីវ កម្មធានាឥណទានកម្ពុជា ក៏នឹងបង្កើនលទ្ធភាពទទួលហិរញ្ញប្បទានរបស់ក្រុមហ៊ុនធុរកិច្ច ជាពិសេស សហគ្រាសធុនតូចនិងមធ្យមដែលជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន ដោយសារបញ្ហាប្រឈម ចម្បងកន្លងមកគឺតម្រូវឱ្យមានទ្រព្យបញ្ចាំតែមួយមុខគត់។
តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា រាជ រដ្ឋាភិបាលនឹងចូលរួមចែករំលែកហានិភ័យជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជា ម្ចាស់អាជីវកម្មក្នុងប្រតិបត្តិការឥណទានក្នុងគោលដៅជំរុញឱ្យមានកំណើនឥណទានបន្ថែម និងកំណើន សកម្មភាពសេដ្ឋកិច្ចបន្ថែម។
ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា នឹងនាំមកនូវអត្ថប្រយោជន៍ដល់ សេដ្ឋកិច្ចកម្ពុជារួមមាន ជំរុញបរិយាបន្នហិរញ្ញវត្ថុ, គាំទ្រប្រភពកំណើនថ្មី និងពិពិធកម្មសេដ្ឋកិច្ច ស្របតាម គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម, ឆ្លើបតបបញ្ហាប្រឈរមក្នុងទីផ្សារឥណទាន បំពេញតម្រូវ ការ និងឆ្លើយតបបញ្ហាប្រឈមទាំងនៅក្នុងសេដ្ឋកិច្ច និងសង្គម ព្រមទាំងបង្កបរិយាកាសក្នុងការបង្កើត ផលិតផលកម្ចីថ្មីៗ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here