ប៉ារីស ជាប់ចំណាត់ថ្នាក់ជាទីក្រុងថ្លៃបំផុតលើពិភពលោកក្នុងការចំណាយលើការរស់នៅ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ទីក្រុងប៉ារីស បានឈរនៅចំណាត់ថ្នាក់កំពូលនៃទីក្រុងថ្លៃបំផុតនៅលើពិភពលោក ខណៈហុងកុង និងសិង្ហបុរីឈរលំដាប់ទី២ និតទី៣។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីក្រុងទាំអ៣ ឈរនៅលំដាប់កំពូលជាទីក្រុងដែលថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៃការស្ទង់មតិប្រចាំឆ្នាំរបស់ភ្នាកងារ Economist Intelligence Unit។

រដ្ឋធានីបារាំងនេះ ដែលជាប់ចំណាត់ថ្នាក់ទី២ ថ្លៃជាងគេកាលពីឆ្នាំមុន គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៤ នៅអឺរ៉ុប ដែលស្ថិតក្នុងចំណោមទីក្រុងកំពូលទាំង១០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិនេះ ប្រៀបធៀបតម្លៃទំនិញ ១៦០មុខ ដូចជាអាហារ ភេសជ្ជៈ ដឹកជញ្ជូន វិក័យប័ត្រប្រើប្រាស់ និងជួល ចំណោម ១៣៣ទីក្រុង។

បន្ទាប់មក ការស្ទង់មតិនេះ តាមដានថា តើតម្លៃបានឡើង ឬចុះ ដោយប្រៀបធៀបវាជាមួយនឹងថ្លៃដើមនៃការរស់នៅក្នុងទីក្រុងញូវយ៉ក ដែលត្រូវបានប្រើជាគោល។

សន្ទស្សន៍ប្រចាំឆ្នាំ ត្រូវបានបង្កើតឡើង ដើម្បីជួយក្រុមហ៊ុនក្នុងការគណនាការចំណាយលើការរស់នៅសម្រាប់ជនបរទេស និងអ្នកធ្វើដំណើរអាជីវកម្ម។

ភ្នាក់ងារខាង បានកត់សម្គាល់ថា ថ្លៃរស់នៅ នៅក្នុងទីក្រុង ដែលមានតម្លៃថោកបំផុត គឺទាបដោយស្តង់ដារលោកខាងលិច ដោយសារតែប្រាក់ឈ្នួលទាប ដែលកំណត់ការចំណាយក្នុងគ្រួសារគឺជាបទដ្ឋាននៅទីនោះ។

ចំនួនទីតាំង ដែលកំពុងកើនឡើង កាន់តែមានតម្លៃទាបជាងមុន ដោយសារតែផលប៉ះពាល់នៃការរំខានខាងផ្នែកនយោបាយ ឬសេដ្ឋកិច្ច បណ្តាលមកពីវិបត្តិនៅក្នុងប្រទេសវេណេហ្សុអេឡា និងនៅក្នុងប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here