សំណើថវិកាជាតិប្រចាំឆ្នាំ២០២៤របស់ប្រទេសជប៉ុននឹងហក់ឡើងដល់៧៥៣ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ

តូក្យូ: កាសែត Nikkei business daily បានរាយការណ៍ថា សំណើថវិកាពីក្រសួងនានារបស់ប្រទេសជប៉ុន អាចនឹងកើនឡើង ប្រហែល៧៥៣,៣៧ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដោយសារគោលនយោបាយថ្មីៗ របស់ធនាគារកណ្តាលជប៉ុន បានជំរុញឱ្យថ្លៃសេវាបំណុលកើនឡើងខ្ពស់។

សំណើថវិកាប្រចាំឆ្នាំ ដែលនឹងត្រូវដាក់ជូនក្រសួងហិរញ្ញវត្ថុ នៅចុងខែសីហានេះ បង្ហាញពីការលំបាក ក្នុងការសម្រួលការចំណាយសម្រាប់រដ្ឋាភិបាលជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុ គ្រោងនឹងពិនិត្យលើសំណើថវិកា មុនពេលធ្វើការចងក្រង សេចក្តីព្រាងថវិការដ្ឋប្រចាំឆ្នាំនៅខែធ្នូខាងមុខ ខណៈថវិកាឆ្នាំសារពើពន្ធ២០២៣នេះ មានចំនួន១១៤ពាន់ពាន់លានយ៉េន។

ការចំណាយលើសេវាបំណុល និងការចំណាយលើវិស័យការ ពារជាតិ នឹងបង្កើនថវិកាសរុបពីថវិកាដំបូង (Initial budget) របស់ឆ្នាំ២០២៣នេះ ខណៈដែលការចំណាយលើ របបសន្តិសុខសង្គមក៏នឹងកើនឡើងផងដែរ ដោយសារតែការចំណាយលើ ការជួយដល់សង្គមមនុស្សដែលមានវ័យចំណាស់ច្រើន។

អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលជប៉ុនបានទាញយកអត្ថប្រយោជន៍ ពីថ្លៃចំណាយទាបលើការខ្ចីប្រាក់ ដោយ សារគោលនយោបាយរូបិយវត្ថុ ដ៏ធូររលុងបំផុតរបស់ធនាគារកណ្តាល ដែលបានដាក់ឱ្យដំណើរការ ដើម្បីសម្រេចបាននូវគោលដៅអតិផរណាក្នុងរង្វង់២ភាគរយរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here