ដោយ: គង់ លាងហួរ
តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ីនៅថ្ងៃពុធនេះបានបន្តការលក់ចេញជាសកល ខណៈការចរចាលើពិដានបំណុលអាមេរិកបានអូសបន្លាយដោយគ្មានដំណោះស្រាយ ហើយប្រាក់ដុល្លារនូវែលហ្សេឡង់បានធ្លាក់ថ្លៃ បន្ទាប់ពីធនាគារកណ្តាលផ្តល់សញ្ញាថាការដំឡើងការប្រាក់បានបញ្ចប់ហើយ។
តម្លៃប្រាក់ដុល្លារអាមេរិកនៅតែបន្តហក់ឡើងថ្លៃ ចំពេលមានតម្រូវការsafe-haven demand ដែលជាកត្តាជំរុញមួយរបស់រតនាគារ និងជំរុញឱ្យទិន្នផលyieldsធ្លាក់ចុះ។
ទោះបីជាយ៉ាងណាក្តី តម្លៃប្រេងឆៅបានកើនឡើង ជាការព្រមានពីរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ដែលបានបង្កើនការរំពឹងទុកនៃការកាត់បន្ថយទិន្នផលផលិតប្រេងរបស់អង្គការ OPEC+ បន្ថែមទៀត។
ប្រាក់ដុល្លារនូវែលហ្សេឡង់បានធ្លាក់ថ្លៃច្រើនជាង១ភាគរយ បន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសនេះបានផ្តល់សញ្ញាថា ខ្លួនបានបញ្ចប់ការរឹតបន្តឹងវដ្តនៃការដំឡើងអត្រាការប្រាក់ហើយ។
សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានដាំក្បាលចុះ១,១ភាគរយ ខណៈផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃ១,២ភាគរយ ហើយផ្សារហ៊ុន mainland blue chips បានធ្លាក់ថ្លៃ០,៨ភាគរយ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ MSCI បានធ្លាក់ថ្លៃ០,៧ភាគរយ។
ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក U.S. equity futures មានស្ថេរភាពបន្តិចបន្ទាប់ពីដាំក្បាលចុះយ៉ាងខ្លាំងសម្រាប់សន្ទស្សន៍ហ៊ុនសំខាន់ៗដូចជា S&P 500 និង Nasdaq ពេញមួយយប់៕