អារ៉ាប៊ីសាអូឌីត សម្រុកសាងសង់សណ្ឋាគារច្រើនជាងគេបំផុត នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក

ដោយៈ សុខុម

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងសម្រុកសកម្មភាពសាងសង់សណ្ឋាគារឈានមុខគេបង្អស់ ប្រចាំតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្រ្វិក ជាមួយនឹងបន្ទប់ជាង៤០.០០០បន្ទប់ កំពុងស្ថិតក្រោមការសាងសង់គិតត្រឹមខែមីនា។

ទិន្នន័យចុងក្រោយពីក្រុមហ៊ុនឃ្លាំមើល ឧស្សាហកម្មសណ្ឋាគារ STR បានបង្ហាញថា ជាមួយនឹងបន្ទប់សណ្ឋាគារ ចំនួន៤២.០៣៣ ប្រទេសអារ៉ាប៊ីសាអូឌីត គ្របដណ្ដប់រហូតដល់ទៅ៣៥,១%នៃបន្ទប់សណ្ឋាគារសរុប១១៩.៥០៥បន្ទប់ ដែលកំពុងសាងសង់នៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៤ ខែមេសា នេះ។

តួលេខនេះ ធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីត តាមប្រកិតពីក្រោយពីប្រទេសចិន ដែលបច្ចុប្បន្នមានបន្ទប់សណ្ឋាគារ ចំនួន២៩៩.៤៥៨បន្ទប់ស្ថិតក្រោមការសាងសង់ និងសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានបន្ទប់សណ្ឋាគារ ចំនួន១៥៤.២៨៤បន្ទប់ ដែលស្ថិតក្រោមការសាងសង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបង្ហាញថា មានតែមជ្ឈិមបូព៌ា និងអាហ្រ្វិក ប៉ុណ្ណោះ ដែលទទួលបានកំណើនចំនួនបន្ទប់ សណ្ឋាគារសរុបក្រោមកិច្ចសន្យា៦,៤% ឈានដល់២៤៩.១៥០បន្ទប់ ក្នុងខែមីនា ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តំបន់នេះមានបន្ទប់ចំនួន៨៤.១១៦ ស្ថិតក្នុងផែនការ និងបន្ទប់ចំនួន៤៥.៥២៩ ស្ថិតក្នុងដំណាក់កាលផែនការចុងក្រោយ។

ទន្ទឹមនេះ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ក៏បានដើរតួនាទីយ៉ាងសំខា​ន់ដែរ ក្នុងកំណើនវិស័យសណ្ឋាគារក្នុងតំបន់ ដោយមានបន្ទប់សណ្ឋា​គារចំនួន២២.៣២៥ ស្ថិតក្រោមការសាងសង់ ដែលគ្របដណ្ដប់១៨,៦%នៃចំនួនសរុប។

ប្រទេសអារ៉ាប់រួមអេមីរ៉ាត មានចំនួនបន្ទប់ដែលកំពុងសាងសង់ខ្ពស់បំផុតទី៣ ក្នុងពិភពលោក ដោយវ៉ាដាច់ប្រទេសធំៗឈានមុខគេនៅអឺរ៉ុប រួមមានប្រទេសអាល្លឺម៉ង់ និងប្រទេសអង់គ្លេស៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here