ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រនៅខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យវឌ្ឍនភាព និងស្ថានភាពប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់។

លោកសួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ បានដឹកនាំក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រ នៅមូលដ្ឋានខាងលើ។
ការចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ដូចជាដើម្បីសិក្សាស្វែងយល់បន្ថែម អំពីបញ្ហាប្រឈមផ្សេងៗ រួមមាន៖ ការលិចទឹកតាមបណ្តោយផ្លូវ ជម្រើសទីតាំងដី ដែលត្រៀមបម្រុងសម្រាប់សាងសង់ប្រព័ន្ធប្រព្រឹត្តិកម្ម ទឹកកខ្វក់នាពេលអនាគត ការខ្វះច្រកចេញសម្រាប់ប្រព័ន្ធលូ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕







