ដោយ:លាងហួរ
ប្រទេសចិន: ក្រោយពីទំនាក់ទំនងការទូតប្រទេសអូស្ត្រាលី និងចិនមានភាពល្អក់កករនឹងគ្នារួចមក បានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើការវិនិយោគរបស់ចិន ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០០៧។
របាយការណ៍ថ្មីមួយសិក្សាដោយKPMG និងសាកលវិទ្យាល័យស៊ីដនីបានរកឃើញថា ក្រុមហ៊ុនចិនបានវិនិយោគ ត្រឹមតែ៥៨៥លានដុល្លារអាមេរិក នៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២១ ធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន១៦,២ពាន់លានដុល្លារក្នុងឆ្នាំ២០០៨។
របាយការណ៍មួយបង្ហាញថា ការធ្លាក់ចុះនៃការវិនិយោគរបស់ចិន ក្នុងប្រទេសអូស្ត្រាលីបានចាប់ផ្តើមនៅឆ្នាំ២០១៧។
ក្នុងរយៈពេល៤ឆ្នាំ គិតពីឆ្នាំ២០១៧ ប្រទេសចិនបានបណ្តាក់ទុនជាង៤០ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី ដែលធ្វើអោយអូស្ត្រាលី ក្លាយជាគោលដៅធំបំផុត សម្រាប់ការវិនិយោគរបស់ចិន ប៉ុន្តែការវិនិយោគរបស់ចិន នៅប្រទេសអូស្ត្រាលី ក្នុងរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០១៨ មានចំនួនត្រឹមតែ១១ពាន់លានដុល្លារប៉ុណ្ណោះ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលចិន ការវិនិយោគបរទេសរបស់ចិនមិនបានធ្លាក់ចុះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ និងបានកើនឡើងទាំងនៅក្នុងឆ្នាំ២០២០និង២០២១។
ការធ្លាក់ចុះកម្រិតទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាបានរីករាលដាលឡើង តាមកំហឹងរបស់ប្រទេសចិន ចំពោះវិធានការជាច្រើន រួមទាំងច្បាប់ជ្រៀតជ្រែក ពីបរទេសរបស់ប្រទេសអូស្ត្រាលី រួមទាំងអូស្ត្រាលី ហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei ពីការចូលរួមក្នុងការដាក់ឱ្យដំណើរការ 5G របស់ខ្លួននិងការអំពាវនាវរបស់ខ្លួនឱ្យមានការស៊ើបអង្កេតអំពីប្រភពដើមនៃជំងឺកូវីដ១៩។
ទោះបីជាប្រទេសអូស្ត្រាលី បច្ចុប្បន្នដឹកនាំដោយនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មីក៏ដោយ ក៏រដ្ឋបាលថ្មីនេះបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនធ្វើសម្បទានដល់ទីក្រុងប៉េកាំងនោះទេ៕