វិបត្តិចំនួនពីរបានធ្វើឲ្យចំនួនក្រុមហ៊ុនចុះឈ្មោះក្នុងផ្សារហ៊ុនតិចជាងការរំពឹងទុក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ វិបត្តិចំនួនពីរ គឺការបន្តរីករាលដាលជំងឺកូវីដ ប្រភេទអូមីក្រុង និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យចំនូនក្រុមហ៊ុន ចុះក្នុងបញ្ជីរផ្សារហ៊ុន មានចំនួនតិចជាងការរំពឹងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារហ៊ុនកម្ពុជា បានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា តាមការរំពឹងទុក ផ្សារហ៊ុនកម្ពុជានឹងទទួលបានក្រុមហ៊ុនចំនួន៨ ចូលបោះផ្សាយលក់មូលបត្រ និងសញ្ញាប័ណ្ណ ឬប័ណ្ណបំណុល ប៉ុន្តែនៅដើមឆ្នាំនេះ យើងមានក្រុមហ៊ុនតែមួយប៉ុណ្ណោះ បានបោះលក់មូលបត្រ។

លោកបន្តថា “ការថយចុះ ឬមិនសម្រេចបានតាមការរំពឹងទុកនេះ ដោ​យសារការកើនឡើងនូវវិបត្តិអូមីក្រុង និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន”។​ លោកបន្តថា “ប៉ុន្តែទោះជាយ៉ាងណា ការជួញដូរនៅផ្សារមូលបត្រកម្ពុជា​នៅដើមឆ្នាំនេះ បានកើនឡើងល្អប្រសើរ ដោយទំហំជួញដូរបានកើនដល់ជិត៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ខណៈកាលពីឆ្នាំមុន ទំហំជួញដូរមានទំហំទឹកប្រាក់២៧ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ គិតជាមធ្យមក្នុងមួយថ្ងៃ”។

លោកហុង សុហួរ បានបន្តថា យើងរំពឹងថាទំហំជួញដូរនឹងរក្សាបានភាពល្អប្រសើរបែបនេះបន្តទៀត រហូតដល់ដំណាច់ឆ្នាំនេះ ហើយចំនួនក្រុមហ៊ុនចូលបោះលក់មូលបត្រ និងប័ណ្ណបំណុលនឹងបន្តកើនឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here