នាយករដ្ឋមន្រ្តីចិនលើកឡើងពីកាខ្វែងគំនិត និងទំហំពាណិជ្ជកម្មដ៏មហាសាលជាមួយអាមេរិក

ដោយៈ គង់ ម៉ាលីនណា

ប៉េកាំងៈ នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង បានថ្លែងថា ប្រសិនបើអាមេរិក បន្ធូរស្រាយការរឹតត្បិតនាំចេញ របស់ប្រទេសចិន ទំហំពាណិជ្ជកម្មនៃទ្វេភាគីនឹងកាន់តែធំ ហើយប្រទេសនិងប្រជាជននៃប្រទេសទាំង២សុទ្ធតែទទួលបានផលពីរឿងនេះ។

លោកបានថ្លែងក្នុងពិធីមួយកាលពីថ្ងៃទី១១ មិនាថា “ភាគីចិនរីករាយរួមជាមួយអាមេរិកស្វែងរកផ្លូវធំទូលាយ និងមានផលប្រយោជន៍យូរអង្វែង”។លោកបានរំលឹកថា កាលពី៥០ឆ្នាំមុន ប្រទេសចិន និងអាមេរិកបានបំបែកភាពជាប់គាំង និងបានចាប់ដំណើរជាប្រក្រតី នូវទំនាក់ទំនងរវាងទ្វេភាគី។ ហេតុនេះ បំណាច់នឹងភាគីទាំងពីរ បានបើកទ្វារទៅវិញទៅមក ហើយគឺមិនត្រូវបិទវិញទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលី ខឺឈាង លើកឡើងថារបបសង្គមវប្បធម៌ប្រវត្តិសាស្ត្រ និងដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេសចិន និងអាមេរិកសុទ្ធតែមានភាពខុសគ្នាខ្លាំង ដូច្នេះ មានការខ្វែងគំនិតគឺចៀងវាងមិនរួចទេ ប៉ុន្តែកិច្ចសហប្រតិបត្តិការនៅតែជាចរន្តសំខាន់។ ទោះបីប្រទេសចិន និងអាមេរិកមានការប្រកួតប្រជែងទីផ្សារលើ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ ប៉ុន្តែវាក៏ជាការប្រកួតប្រជែងបែបវិជ្ជមាននិងយុត្តិធម៌។

នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២កើនលើសពី ៧៥,០០០០លានដុល្លារអាមេរិក កើនឡើងជិត៣ដងបើប្រៀបធៀបនឹង ឆ្នាំ២០២០។ នេះបានបង្ហាញថាកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិននិងអាមេរិកមានសក្តានុពលយ៉ាងធំធេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here