អ្នកជំនាញអន្តរជាតិៈ ការវិនិយោគលើខុនដូនៅតែផ្តល់ផលចំណេញត្រឡប់មកវិញល្អប្រសើរ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ អ្នកជំនាញ អះអាងថា វិនិយោគិននៅតែអាចរំពឹងថានឹងទទួលបានចំណេញត្រឡប់មកវិញពី ៥.៥ ទៅ ៦ ភាគរយសម្រាប់ការវិនិយោគលើខុនដូនៅកម្ពុជា បើទោះជាំស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ។

លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia ត្រូវបានដកស្រង់កាសែតចិន South China Morning Post កាលពីសប្តាហ៍មុន ដោយលោកនិយាយថា ប្រទេសកម្ពុជានៅតែមានតម្លៃល្អ សម្រាប់វិនិយោគិនចិន។ តម្លៃមិនខ្ពស់ពេកទេ (ប្រហែល ១.៨០០-២,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់គម្រោងដែលមានគុណភាពល្អ) ហើយការវិនិយោគអចលនទ្រព្យនៅទីនេះត្រូវបានគិតជាដុល្លារដុល្លារ ដែលទាក់ទាញសម្រាប់មនុស្សជាច្រើន”។

វិនិយោគិនក៏អាចជឿជាក់លើវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃគម្រោងសាងសង់ថ្មីៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Hodge បានមានប្រសាសន៍ថា “នៅពេលដែលយើងមើលទៅលើការអភិវឌ្ឍន៍ ជាពិសេសក្នុងរយៈពេល ១៨ ខែកន្លងមកនេះ យើងបានឃើញការរចនាគម្រោងជាច្រើនមានការទាក់ទាញស្របតាមការរំពឹងទុករបស់ប្រជាជន និងជាមួយនឹងភាពសំបូរបែបនៃការពង្រីកខ្លួនរបស់គម្រោង”។

លោក បានបន្តថា “ការបង្វែរទិសដៅវិនិយោគទៅតំបន់វិនិយោគបន្ទាប់តំបន់សំខាន់ៗ ដែលអាចឱ្យអ្នកអភិវឌ្ឍន៍ផ្តល់ជូននូវតម្លៃកាន់តែប្រសើរ ក៏អាចទាក់ទាញអ្នកទិញបរទេស និងក្នុងស្រុកចូលមកទីផ្សារបានកាន់តែច្រើនផងដែរ”។

លោកបានបន្ថែមថា នៅក្នុងទីផ្សារបច្ចុប្បន្នការបញ្ចុះតម្លៃក្នុងចន្លោះពី ៨ ទៅ ១៥ ភាគរយត្រូវបានផ្តល់ជួន។ ខណៈពេលដែលការជួលបានធ្លាក់ចុះ ចាប់តាំងពីការរាតត្បាតនេះ លោក Hodge និយាយថា “វិនិយោគិននៅតែអាចរំពឹងថានឹងទទួលបានចំណេញត្រឡប់មកវិញពី៥.៥ ទៅ ៦ភាគរយសម្រាប់ការវិនិយោគលើខុនដូ ដែលមានគុណភាពនៅទីតាំងល្អ”។

ទោះបីជាខុនដូទំនើបៗ ត្រូវឆ្លងកាត់ការពិនិត្យម៉ត់ចត់ជាងមុន មុនពេលពួកគេអាចចាប់ផ្តើមលក់បានក៏ដោយ លោក Hodge ណែនាំឱ្យអ្នកទិញពិនិត្យប្រវត្តិរបស់គម្រោងឱ្យបានម៉ត់ចត់។ លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនអន្តរជាតិ ស្ថានទូត និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន មានតម្រូវការតឹងរឹងចំពោះសុខភាព និងសុវត្ថិភាពបុគ្គលិករបស់ពួកគេ ហើយគម្រោងខ្លះព្យាយាម ដើម្បីបំពេញតាមបទដ្ឋានទាំងនោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here