រដ្ឋបាលខេត្តសៀមរាបរៀបចំការប្រកួតប្រជែងធ្វើមាន់អាំងនៅតាមបណ្តារស្រុកទាំង១២ ក្នុងខេត្តសៀមរាប

ដោយ ហ្សូលី

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំកម្មវិធីប្រកួតប្រជែងមាន់អាំងឆ្ងាញ់ តាមបណ្តារក្រុង-ស្រុកទាំង ១២ នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ដើម្បីបង្ហាញជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនានិងកម្សាន្តក្នុងខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីប្រកួតមាន់អាំងឆ្ងាញ់ អញ្ជើញចូលរួមជាអធិបតីភាពសម្តេចពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប។

លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឲ្យដឹងអំពីលក្ខន្ត័នៃការប្រកួតមាន់អាំងនេះ ដោយមានរៀបចំគណៈកម្មការត្រួតពិនិត្យ ដាក់ពិន្ទុ ដោយពិនិត្យទៅលើសោភណ្ឌភាព អនាម័យ របៀបផ្សំគ្រឿង ប្រភពនៃមាន់ (មាន់ស្រែ ឬ កសិកម្ម ) និង រស់ជាតិ។

កម្មវិធីសម្រាកសៀមរាបនាពេលនេះ ជាការផ្តល់ឱកាសក្នុងការលើកកម្ពស់ និង ជម្រុញនូវផលិតផលក្នុងស្រុក ក៏ដូចជាការ ជម្រុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ។

កម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅក្នុងខេត្តសៀមរាប ដែលរៀបចំឡើង ដោយសមាគមចុងភៅកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមប្រកួតយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចុងភៅចំណានៗ ជាច្រើនរូបផងដែរ ។ កម្មវិធីប្រកួតពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេខេត្តសៀមរាបនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញនូវស្នាដៃ នៃការអាំងមាន់របស់ចុងភៅគ្រប់តំបន់ ក៏ដូចជាចែករំលែករូបមន្តពិសេសខុសៗគ្នាជាច្រើនទៀត ព្រមទាំងបានដាក់តាំងបង្ហាញ សម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចូលរួមទស្សនា និង ភ្លក់នូវរស់ជាតិដ៏ឈ្ងុញឆ្ងាញ់ពិសា នូវមាន់អាំងពីគ្រប់តំបន់ក្នុងខេត្តសៀមរាប ។

លទ្ធផលនៃការប្រកួតមាន់អាំងឆ្ងាញ់នៅខេត្តសៀមរាប ជ័យលាភីលេខ១បានទៅស្រុកបន្ទាយស្រី ,ជ័យលាភីលេខ២ បានទៅស្រុកសូទ្រនិគម និង ជ័យលាភីលេខ៣ បានទៅក្រុងសៀមរាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here