ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េបន្តកើនឡើងដោយសម្រេចបានទំហំទឹកប្រាក់ជាង៦០០លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំនេះ

ដោយៈ តារា

        ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា និងសាធារណៈរដ្ឋកូរ៉េបានបន្តកើនឡើង ដោយសម្រេចបានទំហំទឹកប្រាក់ជាង៦០០លានដុល្លារអាមេរិក ខណៈប្រទេសទាំងពីរត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំនេះ។

យោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្ម អន្តរជាតិកូរ៉េបានឱ្យដឹងថា   ការនាំចេញរបស់ កម្ពុជាពីខែមករា ដល់ខែសីហា   មានទឹកប្រាក់ចំនួន២២៦,២លាន ដុល្លារ កើនឡើង៣,៥ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលសរុបរបស់កម្ពុជាពីកូរ៉េខាងត្បូងបានកើនឡើងជាង១៦ភាគរយ ស្មើនឹង៤០៩,៣   លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា – កូរ៉េខាងត្បូងបានកើនឡើង១១,៣ ៣ភាគរយ ស្មើនឹង៦៣៥,៥លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ   ខណៈ ប្រទេ​សទាំងពីរ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅខែក្រោយ   ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម   លោកប៉ែន  សុវិជាតិ បានលើកឡើងថាកម្ពុជា បាន នាំចូលយានយន្ត គ្រឿងអេឡិកត្រូនិក   ឧបករណ៍ផ្ទះបាយ   ភេសជ្ជៈ ឱសថផលិត​ផលផ្លាស្ទិក និងផលិតផលសម្រេច ។   លោកបន្តថា   ប្រទេសទាំងពីរបានបញ្ចប់ ការចរចា ស្តីពីការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី នៅកាលពី ខែកុម្ភៈ។

 

លោកពន្យល់ទៀតថា  “បើស្ថានការណ៍កូវីដ១ ៩ល្អប្រសើរឡើងវិញ   លោកប៉ាន សូរស័ក្តិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង   ដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះ នៅ ខែ តុលាខាងមុខនេះ”។

លោកបន្តថា ពាណិជ្ជកម្មទ្វេភាគីជាមួយកូរ៉េ ខាងត្បូងនឹងបើកទីផ្សារសម្រាប់ ផលិ​តផល កម្ពុជា”  ហើយការនាំចេញភាគច្រើនរបស់កម្ពុជា រួមមាន ស្បែកជើងសំលៀកបំពាក់  សម្ភារៈធ្វើដំណើរផ្សេងៗ   ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក   កៅស៊ូ   ឱសថ និងផលិតផ​ល កសិកម្ម ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម   ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលើកឡើងថា   F T A កម្ពុជា កូរ៉េនឹងមិនត្រឹមតែបើកទីផ្សារបន្ថែមទៀត ដល់ផលិតផលកម្ពុជា នោះទេ   ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគ សម្រាប់ការផលិត   និងការនាំចេញផង ដែរ   ហើយកម្ពុជាក៏គ្រោងបើកការចរចាពាណិជ្ជកម្មសេរី ជាមួយប្រទេសពាណិជ្ជកម្ម សំខាន់ៗ ដូចជា ប្រទេសជប៉ុន និងប្រទេសឥណ្ឌានាពេលខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here