ទីផ្សារអចលនទ្រព្យក្រុងបាវិតត្រៀមរះឡើងវិញ ខណៈការសិក្សាផ្លូវល្បឿនលឿន នឹងបញ្ចប់នៅចុងឆ្នាំនេះ

        ដោយៈសុធា

ភ្នំពេញៈ នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ទីក្រុងបាវិត ខេត្តស្វាយរៀង បានក្លាយទៅជាតំបន់ទាក់ទាញអចលនទ្រព្យដ៏សំខាន់ ស្របពេលដែលតំបន់នេះ បានប្រមូលផ្តុំអោយអាគារកាស៊ីណូ អាគារពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីរដ្ឋាភិបាល បានដាក់ផែនការអភិវឌ្ឍក្រុងសម្រាប់ឆ្នាំ២០១៥ ២០២៥ មកទីក្រុងបាវិត បានទាក់ទាញនូវកាវិនិយោគក្នុងស្រុក និងបរទេសនានាតាមតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងរណបធំៗផងដែរ។ ជាងនេះទៀត រដ្ឋាភិបាលកម្ពុជាបា​នសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនផងដែរ ទៅកាន់តំបន់សេដ្ឋកិច្ចនេះផងដែរ។

បើតាមការពន្យល់ពីអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា វិស័យសេដ្ឋកិច្ច សង្គមកិច្ចរបស់ទីក្រុង ជាប់ព្រំដែនប្រទេសវៀតណាមនេះ កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ  ដោយទីក្រុងត្រូវបានគេចាត់ទុកច្រកទ្វារ ដ៏សំខា​ន់ ក្នុងការភ្ជាប់ទីក្រុងភ្នំពេញ និងក្រុងហូជីមិញនៃប្រទេសវៀតណាម។ អ្នកវិនិយោ​គឯកជនមកពីគ្រប់ទិសទីដើម្បីអភិវឌ្ឍន៍ និងបង្កើនការងារជូនប្រជាពលរដ្ឋបានរាប់ម៉ឺននាក់។

បើតាមអ្នកជំនាញអលនទ្រព្យបានលើកឡើងថា តម្លៃដីធ្លីមានតម្លៃចន្លោះប្រមា​ណ ១០០ដុល្លារ ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមស្ថានភាព និងទីតាំងតំបន់នោះ។

ទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា វិស័យសេដ្ឋកិច្ច របស់ទីក្រុងជាប់ព្រំដែនប្រទេសវៀតណាមនេះ កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទីក្រុងត្រូវបានគេចាត់ទុកច្រកទ្វារព្រំដែនសេដ្ឋកិច្ចដ៏សំខាន់ក្នុងការភ្ជាប់ទីក្រុង ភ្នំពេញ និងក្រុង ហូជីមិញនៃ ប្រទេសវៀតណាម។ ហើយអ្នកវិនិយោគឯកជនមកពីគ្រប់ទិសទីបានមកអភិវឌ្ឍន៍ និងបង្កើនការងារជូនប្រជាពលរដ្ឋបានរាប់ម៉ឺននាក់។

លោកបន្តថា “ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងបញ្ចប់នៅចុងឆ្នាំនេះ ដែលធ្វើឡើងដោយក្រុមហ៊ុនចិន ហើយនៅពេលសិក្សាចប់យើងនឹងពិនិត្យមើលថា តើយើងអាចរកថវិកាពីប្រទេសណាដើម្បីវិនិយោគ”។

អ្នកជំនាញដីធ្លី លោកឧកញ្ញា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់ឲ្យដឹងនៅថ្ងៃទី  ២៤ ខែកញ្ញ៉ា ឆ្នាំ ២០២១ថា តំបន់សក្តានុពលទីក្រុងបាវិត ជាតំបន់ឧស្សហកម្ម ពហុអភិវឌ្ឍ ដែលប្រមូលផ្តុំដោយតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបើពិនិត្យទៅលើវិស័យអចលនទ្រព្យនគឹនៅទ្រឹង ដោយសារតែកត្តាប្រជាជនតិច ទំហំដីធំ។

លោកបន្ថែមទៀតថា “តម្លៃដីធ្លីនៅទីក្រុងនេះមានតម្លៃចន្លោះពី៣៥០ ដុល្លារទៅ ៥៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េសំរាប់តំបន់ពាណិជ្ជកម្ម ប៉ុន្តែយើងសង្ឃឹមថា នៅពេលគម្រោងផ្លូវល្បឿនលឿន ចាប់ដំណើរការនាពេលខាងមុខ វិស័យអចលនទ្រព្យនៅតំបន់ទីក្រុងបាវីត នឹងប្រែប្រួលមុខមាត់ថ្មី”។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើនក្នុងមូលដ្ឋានក្រុងបាវិត បានងើបឡើងលឿនបន្ទាប់ពីរដ្ឋាភិបាលដាក់ទីក្រុងនេះជាមូលដ្ឋានអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ប៉ុន្តែទីក្រុងនេះបានស្លោកស្រពោនដូចក្រុងដទៃទៀតនៅកម្ពុជា ក៏ដូចជាទីក្រុងនានានៅលើពិភពលោកដោយសារវិបត្តិជំងឺកូវីដ១៩។

លោកបន្តថា “តាមពិតក្រុងបាវិតមានសក្តានុពលច្រើន សម្រាប់ការងើបឡើងវិញលឿនដូចជា ជាបណ្តុំតំបន់ឋសេដ្ឋកិច្ចពិសេស ជាតំបន់តភ្ជាប់ជាមួយនឹងទីក្រុងធំរបស់វៀតណាម ដែលមានមូលដ្ឋានសេដ្ឋកិច្ចរីកចម្រើនលឿន”។លោកបន្តថា “ បាវិតក៏ជាទីក្រុងដែលមានសណ្ឋានដី និងលក្ខខ័ណ្ឌភូមិសាស្រ្តល្អ ពិសេសជាទីក្រុងដែលស្ថិតនៅក្នុងផែនការនៃហេដ្ឋារចនាសម្ព័ន្ឋដ៏ធំ គឺផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលចំណូចសំខាន់ទាំងនេះ នឹងធ្វើឲ្យទីក្រុងនេះរះឡើងជាថ្មី និងលឿនជាងមុន ក្រោយយុគកូវីដ១៩បញ្ចប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here