តម្លៃប្រេងឥន្ធនៈបានហក់ឡើងវិញក្នុងតម្លៃ៤០០០រៀល ក្នុង១លីត្រ

        ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៦ ខែកញ្ញានេះបានឲ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈ បានហក់ឡើងដល់៤០០០រៀល សម្រាប់ប្រេងសាំងធម្មតា និងថ្លៃ ៣៦៥០រៀល សម្រាប់ប្រេងម៉ាស៊ូត នៅក្នុង១លីត្រ ខណៈដែល២សប្តាហ៍កន្លងទៅ ប្រេងសាំងធម្មតាថ្លៃ៣៩០០រៀល និងប្រេងម៉ាស៊ូតថ្លៃតែ៣៥០០រៀលក្នុង១លីត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលរស្មីកម្ពុជាទទួលបាននៅរសៀលថ្ងៃនេះបានឲ្យដឹងថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១ នឹងត្រូវលក់៤១៦០រៀលក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង ៣ ៨១០រៀល សម្រាប់ប្រេងម៉ាស៊ូត។

ក្រសួងពាណិជ្ជកម្មបានអះអាងថា “ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារ”។

ជុំវិញថ្លៃលក់រាយប្រេងឥន្ធនៈនេះដែរ កាលពីថ្ងៃទី១ ដល់១៥ ខែមករា ដើមឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃតែ៣២០០រៀល សម្រាប់ប្រេងសាំងធម្មតា និងថ្លៃ២ ៩៥០រៀលប៉ុណ្ណោះ សម្រាប់ប្រេងម៉ាស៊ូតនៅក្នុង១លីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here