ដោយៈ សុជាតា
ភ្នំពេញៈ ក្រុមហ៊ុនហិរញ្ញវត្ថុ KB ដែលបានចុះបញ្ជីនៅទីផ្សារភាគហ៊ុនកូរ៉េខាងត្បូងបានទិញភាគហ៊ុន ដែលនៅសល់ក្នុងតម្លៃ៣២២លានដុល្លារពីស្ថាប័ន មីក្រូហិរញ្ញវត្ថុប្រាសាក់នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលក្រុមហ៊ុននេះ បានទិញភាគហ៊ុនប្រមាណ៧០ភាគរយក្នុងតម្លៃ៦០៣ លានដុល្លាពីអ្នកខ្ចី LOLC កាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ដែលបានដាក់នៅគណៈកម្មការមូលបត្រសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុនហិរញ្ញវត្ថុKB បានកាន់កាប់២៩៩ហ៊ុន តំណាងអោយ ៩៩.៩៩ភាគរយ នៃចំនួនភាគហ៊ុនសរុបរបស់ស្ថាប័នប្រាសាក់។
តាមរបាយការណ៍ហិរញ្ញវត្ថុ នៅឆមាសទីមួយឆ្នាំ២០២១ ធនាគារ KBបានទទួលផលចំណេញកើនឡើង ៤៤.៦ ភាគរយ ជាមួយប្រាកចំណេញកើនឡើងរហូតដល់ ២ ពាន់ ១រយលានដុល្លារ ដោយសារតែក្រុមហ៊ុនទទួលបានកំណើនស្នូល គាំទ្រដោយការរួមបញ្ចូលគ្នា និងទទួលបានសិទ្ធិកាន់កាប់។
ភាគហ៊ុនក្រុមហ៊ុនហិរញ្ញវត្ថុ KB បានជួយដូរបានកើនឡើងរហូតដល់ ជិត២០ភាគរយរហូតដល់៥៨,000វ៉ុន។
ចំនែកឯស្ថាប័នហិរញ្ញវត្ថុប្រាសាក់ បានកើនឡើងប្រាក់ចំណេញជាង៦៨លានដុល្លារ នៅឆមាសទីមួយឆ្នាំ២០២១ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មូលហេតុសំខាន់ នៃកើនឡើងប្រាក់ចំណេញកើនឡើង ដោយសារតែប្រាក់ចំណូលពីអត្រាការប្រាក់ និងកម្លៃជើងសារ ព្រមទាំងប្រាកកម្ចីផងដែរ៕