របៀបតុបតែងខ្លួន ៣ យ៉ាង របស់អ្នកជំនួញ ជួយបង្កើនភាពសង្ហារនិងទំនុកចិត្ត

ការតុបតែងខ្លួន គឺជារឿងសំខាន់និងបញ្ជាក់ពីភាពហ្មត់ចត់ អនាម័យ និងភាពស៊ីវីល័យនៃការរស់នៅរបស់មនុស្សម្នាក់ៗ។ មិនថា បុរស ឬស្រ្តី ទេ ចាំបាច់ត្រូវដឹងពីរបៀបរបបនៃការតុបតែងរៀបចំខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនទំនុកចិត្ត និងជោគជ័យគ្រប់ភារកិច្ច។ មនុស្សប្រុសមួយចំនួនមើលរំលងនូវស្ទីលរៀបចំខ្លួន ដោយមិនបានពិនិត្យឱ្យបានល្អិតល្អន់ដូចជាមនុស្សស្រីឡើយ ដូច្នេះដើម្បីបង្កើននូវមន្តស្នេហ៍ និងភាពស្រស់សង្ហារ បុរសៗអាចស្វែងយល់ពីរបៀបតុបតែងខ្លួន ៣ចំនុចដូចតទៅ៖

ជ្រើសរើសឈុតសម្លៀកបំពាក់បែបក្លាសសិក

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គ្រាន់តែពាក់អាវសឺមីធម្មតាតឺនុយជាមួយខោ មិនគ្រប់គ្រាន់នោះទេ ព្រោះសម្លៀកបំពាក់បែបនេះមានភាពសាមញ្ញខ្លាំងសម្រាប់បុគ្គលជាអ្នកជំនួញ។ គួរជ្រើសរើសឈុតអាវធំ (Classic Suit) ដោយសារតែរូបសម្បត្តិផ្នែកខាងក្រៅ ឬសម្លៀកបំពាក់នេះគឺជាការបង្ហាញភាពជាម្ចាស់ការ ម៉ឺងម៉ាត់ និងវិជ្ជាជីវៈ។ អ្នកជំនួញអាចជ្រើសរើសប្រភេទអាវសឺមីពណ៌ សឬជាពណ៌ស្រាល អមជាមួយនឹងអាវធំពណ៌ក្រម៉ៅ ពាក់ក្រវ៉ាត់ក អមជាមួយខោសាច់ក្រណាត់ពណ៌ខ្មៅ និងស្បែកជើងប៊ូ។ សម្លៀកបំពាក់នេះគឺពេញលេញ ដែលអាចឱ្យអ្នកដទៃសម្លឹងឃើញពីអាជីព និងបុគ្គលិកលក្ខណៈរបស់អ្នកជំនួញបាន។

ពាក់នាឡិកាជាប់ជានិច្ច

អ្នកជំនួញគឺជាបុគ្គលមួយរូបដែលរវល់ ដូច្នេះពួកគេត្រូវប្រាកដថា រាល់ភារកិច្ចទាំងអស់ត្រូវតែដើរតាមកាលវិភាគ និងពេលវេលាដែលគ្រោងទុកមិនយឺតយ៉ាវឡើយ។ នាឡិកាបង្ហាញពីបុគ្គលិកលក្ខណៈជាច្រើនទៅដល់អ្នកជំនួញ ដែលមិនត្រឹមតែជាការតុបតែងខ្លួនមួយផ្នែកទេ តែវាក៏លាតត្រដាងពីអត្តចារិតគោរពពេលវេលា និងឱ្យតម្លៃពេលវេលាផងដែរ។ ប្រភេទនាឡិកាដែលបុរសមានអាជីពជាអ្នកជំនួញគួរសម្លឹងមើលមានដូចជាប្រភេទ នាឡិកាប្រណិត (Luxury Watch) នាឡិកា(Chronograhp Watch) និងប្រភេទនាឡិកាម៉ូដ (Dress Watch) ជាដើម។

កាន់កាបូបយួរប្រភេទស្បែកបន្ថែម

ចៀសវាងការកាន់កាបូបសម្រាប់ដាក់កុំព្យូទ័រយួរដៃ ប្រភេទក្រណាត់ ប្តូរមកប្រើប្រភេទស្បែកវិញម្តង។ កាបូបស្បែកជួយបង្កើននូវភាពសង្ហារ និងបំពេញចន្លោះខ្វះខាតនៃការតុបតែងខ្លួនបានមួយផ្នែកដែរ លើសពីនេះ អ្នកជំនួញអាចដាក់សម្ភារៈប្រើប្រាស់មួយចំនួនផ្សេងៗដូចជា ឯកសារចាំបាច់ សោរថយន្ត ឬកាបូបលុយ ជាដើម។ ប្រភេទកាបូបស្បែកនេះ បង្ហាញពីភាពថ្លៃថ្នូរ ស៊ីវីល័យ និងជួយឱ្យមានភាពទាក់ទាញបានមួយកម្រិត ថែមទាំងធ្វើឱ្យដៃគួជំនួញឃើញថា អ្នកជាមនុស្សចេះរៀបចំខ្លួន ស្អាតបាត និងមានភាពជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here