ចំណេះដឹងផ្សារហ៊ុន! តើការដាក់បញ្ជានិងនីតិវិធីក្នុងការជួញដូរមានដំណើរការដូចម្តេច?

ដោយៈ សាវុធ

ភ្នំពេញៈ វិនិយោគិនអាចដាក់បញ្ជាបាន លុះត្រាតែមានសាច់ប្រាក់យ៉ាងហោចមួយរយភាគរយ (សម្រាប់បញ្ជាទិញ) ដែលរួមបញ្ចូលទាំងថ្លៃសេវា ឈ្មួញជើងសារមូលបត្រ ឬបរិមាណមូលបត្រយ៉ាងហោចមួយរយភាគរយ (សម្រាប់បញ្ជាលក់)។

ពេលបញ្ជាត្រូវបានបញ្ជូនចេញ សាច់ប្រាក់និងមូលបត្រទាំងនេះ នឹងត្រូវបានបង្កកទុកដោយសមាជិក ក្នុងគោលបំណងដើម្បីទូទាត់ ឬបង្កកទុករហូតដល់ពេលបញ្ជានោះអស់សុពលភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីអាចជួញដដូរនៅផ្សារមូលបត្របាន វិនិយោគិនតម្រូវឲ្យអនុវត្តន៍នូវកាតព្វកិច្ចទាំងនេះ រូមមានដូចជា
១) វិនិយោគិនបើកគណនីជួញដូរ (គណនីមូលបត្រ និងគណនីសាច់ប្រាក់) នៅក្រុមហ៊ុនមូលបត្រនៅថ្ងៃ T-1។ ក្រុមហ៊ុនមូលបត្រនឹងធ្វើការស្នើសុំលេខ អត្តសញ្ញាណវិនិយោគិនជូនអតិថិជនរបស់ខ្លួន ពីគណៈកម្មការមូលបត្រកម្ពុជា។

២) វិនិយោគិនដាក់បញ្ជាទិញ ឬលក់នៅថ្ងៃ T+0 តាមប្រព័ន្ធជួញដូរចល័ត(MTS) ឬក្រុមហ៊ុនមូលបត្រជាលាយលក្ខណ៍អក្សរ ជាពាក្យសម្ដី (ត្រូវបានថតទុកដោយអ្នកតំណាងនៅក្នុងទីផ្សារ) ឬមធ្យោបាយអេឡិចត្រូនិចនានា។

៣) បន្ទាប់ពីដាក់បញ្ជាមក ក្នុងប្រព័ន្ធជួញដូររបស់ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅថ្ងៃ T+0 បានជោគជ័យដោយមានមូលបត្រ និងសាច់ប្រាក់គ្រប់គ្រាន់ នៅក្នុងគណនីរបស់វិនិយោគិន (សាច់ប្រាក់ ឬបរិមាណមូលបត្រមួយរយភាគរយដែលពាក់ព័ន្ធនឹងបញ្ជានោះ) សាច់ប្រាក់ ឬមូលបត្រនឹងត្រូវបានបង្កកទុកសម្រាប់ទូទាត់នៅថ្ងៃ T+2។

៤) ការបញ្ជាទាំងឡាយត្រូវបានផ្គូរផ្គង នៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ទៅតាមគោលការណ៏ដេញថ្លៃ ដែលបានកំណត់ទុកជាមុន។

៥) ផ.ម.ក. ជូនដំណឹងអំពីលទ្ធផលនៃការជួញដូរ នៅថ្ងៃ T+0។ ៦) ក្រុមហ៊ុនមូលបត្របញ្ជាក់លទ្ធផលនៃការជួញដូរដែលពាក់ព័ន្ធជាមួយអតិថិជននីមួយៗរបស់ខ្លួននៅថ្ងៃT+0។

៧) ក្នុងករណីមានកំហុសឆ្គងដែលបង្កឡើង ដោយក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនមូលបត្រនោះត្រូវដាក់ពាក្យស្នើសុំមកកាន់ ផ.ម.ក. ដើម្បីកែតម្រូវអោយបានមុនពេលថ្ងៃត្រង់នៃថ្ងៃ T+1។ បន្ទាប់ពីកំហុសឆ្គងត្រូវបានកែតម្រូវហើយ ដំណើរការក្នុងចំនុចទី៥ និងទី៦ នឹងត្រូវអនុវត្តម្តងទៀត។

៨) វិនិយោគិនបង់ប្រាក់ ឬបញ្ចូនមូលបត្រ តាមរយៈក្រុមហ៊ុនមូលបត្រនៅថ្ងៃ T+2និងទី៩) ក្រុមហ៊ុនមូលបត្រទូទាត់ការជួញដូរក្នុងនាមជាវិនិយោគិននៅ ផ.ម.ក.៕

LEAVE A REPLY

Please enter your comment!
Please enter your name here