ដោយម៉ាលីនណា
ភ្នំពេញៈ មនុស្សគ្រប់គ្នាដែលមានន័យ១៨ឆ្នាំឡើង សុទ្ឋតែអាចវិនិយោគនៅផ្សារហ៊ុនឬផ្សារមូលបត្រកម្ពុជាបាន ដែលទាមទារនូវលក្ខខ័ណ្ឌមួយចំនួនដើម្បីឲក្យដំណើរការវិនិយោគរបស់វិនិយោគិនទទួលបានជោគជ័យ។
គេហទំព័រCambodiafinancialtimes.comសូមបន្តលើកយកចំណេះដឹងខ្លះៗមកចែកជូនអ្នកអាន ក៏ដូចជាប្រជាពលរដ្ឋដែលចាប់អារម្មណ៍លើវិស័យនេះ។
ដើម្បីវិនិយោគនៅផ្សារហ៊ុនបាន ជាដំបូងយើងត្រូវធ្វើការជ្រើសរើសក្រុមហ៊ុនមូលបត្រ (Broker) ណាមួយក្នុងចំណោមសមាជិកទាំងអស់ របស់ផ្សារមូលបត្រកម្ពុជា។ប ន្ទាប់មកក្រុមហ៊ុនមូលបត្រនោះ នឹងជួយស្នើរសុំលេខអត្តសញ្ញាណវិនិយោគិន (Investor ID) ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) រួចហើយ បើកគណនីជួញដូរមូលបត្រ(Trading Account)មួយឱ្យយើង។
បន្ទាប់ពីយើងមានគណនីជួញដូរ និងដាក់ប្រាក់ក្នុងគណនីជួញដូររួច វិនិយោគិនត្រូវរងចាំដល់ថ្ងៃស្អែក(ថ្ងៃធ្វើការ) ទើបអាចធ្វើការជួញដូរភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជាបាន។
វិនិយោគិនម្នាក់ ទទួលបានលេខអត្តសញ្ញាណវិនិយោគិន តែមួយប៉ុណ្ណោះ ប៉ុន្តែមានសិទ្ធិបើកគណនីជួញដូរនៅគ្រប់ក្រុមហ៊ុនមូលបត្រទាំងអស់។
លើសពីនេះវិនិយោគិនអាច
- វិនិយោគិនដាក់បញ្ជាទិញ ឬលក់ភាគហ៊ុនទៅកាន់ក្រុមហ៊ុនមូលបត្រ
- ក្រុមហ៊ុនមូលបត្រនឹងបញ្ជូនបញ្ជានោះបន្តមកកាន់ផ្សារមូលបត្រកម្ពុជា
- ផ្សារមូលបត្រកម្ពុជាផ្គូរផ្គងបញ្ជានោះជាមួយនឹងបញ្ជារបស់វិនិយោគិនផ្សេងទៀត
- ផ្សារមូលបត្រកម្ពុជានឹងផ្ដល់លទ្ធផលនៃការជួញដូរទៅក្រុមហ៊ុនមូលបត្រ
- ហើយក្រុមហ៊ុនមូលបត្រនឹងផ្ដល់ដំណឹងបន្តទៅកាន់វិនិយោគិនវិញ៕